អ្នកអាចឃើញ Telegram របស់គេមានរូបកម្មវិធីខុស Telegram របស់អ្នក ហើយបើគេជាអ្នកប្រើ Premium ថែមទៀត រូប icon របស់គេកាន់តែឡូយ។ ប៉ុន្ដែកុំបារម្ភច្រើន ទោះមិនបង់លុយ តែអ្នកអាចប្ដូរ Telegram icon បានដល់ទៅ ៨ ខុសគ្នាៗតាមវិធីខាងក្រោម។
ដើម្បីប្ដូរ app icon របស់ Telegram សូមចូលទៅកាន់៖
– Telegram > Settings > Appearance
– អូសចុះទៅខាងក្រោម > APP ICON និងចុចជ្រើសរើស icon ទៅតាមចំណូលចិត្តរបស់អ្នក៕