អ្នកអាចមានសារសំខាន់ៗក្នុងកម្មវិធី Notes ដូចនេះវាក៏មានក៏មានមុខងារចាក់សោរផងដែរ អាចសាកល្បងតាមវិធីខាងក្រោម។
របៀបដាក់ Password ក្នុង Notes ដំបូង៖
– បើកកម្មវិធី Setting > Notes > Password
– ត្រង់ Password បញ្ចូលលេខសម្ងាត់ និង Verify បញ្ជាក់ម្ដងទៀត
– Hint បញ្ចូលអ្វីជាសម្គាល់ សម្រាប់រំឭកពេលអ្នកភ្លេច
អ្នកក៏អាចបើកមុខងារ Touch ID ឬ Face ID ដើម្បីស្គេនជំនួសឱ្យការវាយលេខសម្ងាត់បាន រួចចុច Done ជាការស្រេច។
ឬអ្នកអាចកំណត់លេខសម្ងាត់ក្នុង Notes តែម្ដង ដោយបើកកម្មវិធី បន្ទាប់មកបើកឯកសារណាមួយចង់ចាក់សោ រួចចុច… ជ្រើសរើសយក Lock បន្ទាប់មកបញ្ចូលលេខសម្ងាត់ជាការស្រេច។
បន្ទាប់ពីកំណត់លេខសម្ងាត់ហើយអស់ អ្នកអាច Lock ឯកសារសម្រាប់ចាក់សោ និង Remove សម្រាប់ដោះសោចេញវិញ៕