Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»រថយន្ត SUV Leapmotor C11 ឆ្នាំ 2026 ចេញទីផ្សារជាផ្លូវការជាមួយតម្លៃចាប់ពី 20,870 ដុល្លារ មានទាំងជម្រើស EREV និង BEV
    យានយន្ត

    រថយន្ត SUV Leapmotor C11 ឆ្នាំ 2026 ចេញទីផ្សារជាផ្លូវការជាមួយតម្លៃចាប់ពី 20,870 ដុល្លារ មានទាំងជម្រើស EREV និង BEV

    July 12, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Leapmotor បានប្រកាសចេញម៉ូដែលថ្មី Leapmotor C11 ជាផ្លូវការនៅទីផ្សារចិន។ រថយន្ត SUV ប្រភេទកណ្តាលនេះមានផ្តល់ជម្រើស 2 ប្រភេទ៖ BEV (អគ្គិសនីសុទ្ធ) និង EREV (អគ្គិសនី + ម៉ាស៊ីនសាំងជួយបញ្ចេញថាមពល)។
    សម្រាប់តម្លៃ BEV: 20,870 – 23,090 ដុល្លារ, សាកមួយពេញប្រើបាន 640 គម ហើយប្រភេទ EREV តម្លៃ 20,870 – 22,260 ដុល្លារ, អគ្គិសនីសុទ្ធ 300 គម, សរុបជាមួយម៉ាស៊ីនសាំងបានចម្ងាយ 1,220 គម។
    Leapmotor C11 មានប្រព័ន្ធជំនួយបើកបរជំនាន់ថ្មី lidar កម្រិតខ្ពស់ 128-line ដាក់លើដំបូល (រង្វង់ស្វែងរក 300 ម៉ែត្រ, មុំមើល 140°) ប្រើ chip Qualcomm Snapdragon 8650 ក្នុងការគ្រប់គ្រង Driving Assistance គាំទ្រ 27 មុខងារ Navigation AutoPilot នៅលើផ្លូវធំ និងក្នុងទីក្រុង និងមានជំនួយចតរថយន្តអូតូ។
    អំពីម៉ាស៊ីន EREV ប្រើប្រាស់ម៉ាស៊ីនសាំង 1.5L កម្លាំង 70kW (94 hp) និងម៉ូទ័រអគ្គិសនីក្រោយ 200kW (268 hp) កម្លាំងរមួល 320Nm ប្រើថ្ម LFP ទំហំ​ 41.7kWh វាមានល្បឿនអតិបរមា 170km/h សន្ទុះពី 0–100 km/h ក្នុង 7.6 វិនាទី។
    ប្រភេទ BEV ប្រើម៉ូទ័រអគ្គិសនីក្រោយ 220kW (295 hp) កម្លាំងរមួល 360Nm ល្បឿនអតិបរមា 190km/h សន្ទុះពី 0–100 km/h ក្នុង 6.1 វិនាទី។ ទាំងពីរម៉ូដែលមានថ្មមានសាកលឿន 800V ដែលអាចសាក 30% ទៅ 80% ក្នុងរយៈពេល 18 នាទី
    សម្រាប់ម៉ូដែល BEV ថ្មបានកែពី 78.5kWh ទៅ 81.9kWh, ចម្ងាយបើកបរបានកើនពី 580km ទៅ 640km។
    ខាងក្នុងកាប៊ីនមានចង្កូតថ្មី 2 ពណ៌ ប្រភេទ spokes-flat-bottom ហើយបានលុបចោលម៉ូនីទ័រ 3 គ្រឿងបែបមុនមិនមានដូចសេរីមុនទេវាផ្លាស់ប្ដូរទៅ panel 10.25-inch និងអេក្រង់ 17.3-inch 2K, ប្រើ chip Snapdragon SA8295P ជានួយប្រព័ន្ធប្រតិបត្តិការ Leapmotor OS 4.0 Plus ហើយក៏ភ្ជាប់មកជាមួយ DeepSeek AI ដែលគាំទ្រជំនួយសំលេង AI មិនថែមតែប៉ុណ្ណោះក៏មានលក្ខណៈពិសេសបន្ថែមដោយម៉ូដែលខ្ពស់មាន AR-HUD ជំនាន់ទី 3 ទំហំ 60 អ៊ីញ, បញ្ចាំង Navigation និងប្រព័ន្ធជំនួយចំណាំ មាន 26 ទីតាំងទុកអីវ៉ាន់ ក្នុងឡាន ដំបូលកញ្ចក់ (panoramic sunroof) ទំហំ 1.49 ម៉ែត្រការ៉េ។
    រថយន្ត Leapmotor C11 ថ្មីនេះ គឺជាជម្រើសសមរម្យសម្រាប់អ្នកដែលចង់បានរថយន្ត SUV សម័យថ្មី បច្ចេកវិទ្យាទំនើប បញ្ចេញថាមពលស្ទើរតែគ្មានកាកសំណល់ និងមានតម្លៃសមរម្យ។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleXpeng ឈានដល់កំណត់ត្រាដឹកបញ្ជូនរថយន្តសរុបអោយទៅអតិថិជនរបស់ខ្លួនបានចំនួន 800,000 គ្រឿង
    Next Article ក្នុងឆ្នាំ២០២៥ នេះ អាមេរិកអាចនឹងខាតបង់សេដ្ឋកិច្ច ២៩ ពាន់លានដុល្លារ ពីចំនួនភ្ញៀវទេសចរបរទេស!

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.