Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Xpeng ឈានដល់កំណត់ត្រាដឹកបញ្ជូនរថយន្តសរុបអោយទៅអតិថិជនរបស់ខ្លួនបានចំនួន 800,000 គ្រឿង
    ព័ត៌មានថ្មីៗ

    Xpeng ឈានដល់កំណត់ត្រាដឹកបញ្ជូនរថយន្តសរុបអោយទៅអតិថិជនរបស់ខ្លួនបានចំនួន 800,000 គ្រឿង

    July 12, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅថ្ងៃទី 11 ខែកក្កដា ក្រុមហ៊ុន Xpeng បានប្រកាសថា ការដឹកជញ្ជូនរថយន្តសរុបអោយទៅអតិថិជនរបស់ខ្លួនបានឈានដល់ 800,000 គ្រឿង ហើយត្រូវបានចំណាយពេលលើសជាង 6 ឆ្នាំ ដើម្បីឈានដល់កំណត់ត្រានេះ។ ចុងឆ្នាំ 2023 កន្លងទៅ ការដឹកជញ្ជូនសរុបអោយទៅអតិថិជនរបស់ Xpeng បានឈានដល់ 400,000 គ្រឿង។
    បច្ចុប្បន្ន Xpeng មានម៉ូដែលរថយន្តចំនួន 7 កំពុងលក់ក្នុងទីផ្សារ រួមមាន៖ G7, Mona M03, X9 ឆ្នាំ 2025, G6 ឆ្នាំ 2025, G9 ឆ្នាំ 2025, P7+, P7i។ ក្នុងខែមិថុនា យ៉ាងតិច Xpeng បានដឹកជញ្ជូនរថយន្ត 34,611 គ្រឿង ដែលបានចំណាត់ថ្នាក់ទី 4 ក្នុងចំណោមក្រុមហ៊ុន NEV (រថយន្តថាមពលថ្មី) នៅចិន នេះជាការកើនឡើង 224% បើប្រៀបធៀបនឹងឆ្នាំមុន និងជាខែទី 8 ជាប់គ្នាដែលក្រុមហ៊ុនអាចដឹកជញ្ជូនលើស 30,000 គ្រឿងក្នុងមួយខែ សរុបក្នុងពាក់កណ្តាលដំបូងឆ្នាំ 2025 ក្រុមហ៊ុន Xpeng បានដឹកជញ្ជូនរថយន្ត 197,189 គ្រឿង ដែលលើសការដឹកជញ្ជូនរបស់ឆ្នាំ 2024 គឺ 190,068 គ្រឿង។
    ក្នុងឆ្នាំ 2025 Xpeng គ្រោងមានគោលដៅលក់សរុប 380,000 គ្រឿង ជាមួយគ្នានេះ Xpeng ក៏គ្រោងនឹងចូលទៅកាន់ទីផ្សារ 60 ប្រទេស និងតំបន់នៅទូទាំងពិភពលោក មុនចុងឆ្នាំ 2025 ហើយនឹងបង្កើតបណ្តាញសេវាកម្មក្រោយលក់ចំនួនជាង 300 កន្លែងនៅបរទេស។
    ថ្មីៗនេះ Xpeng បានចេញម៉ូដែល SUV ថាមពលអគ្គិសនីថ្មី G7 ដែលមានមេគុណកកិតខ្យល់ត្រឹមតែ 0.238 Cd មានសមត្ថភាពបើកបរដល់ 702 គីឡូម៉ែត្រ និងមានកម្លាំងដល់ទៅ 292 សេះ គួរឲ្យកត់សម្គាល់ថា ក្រោយពេលចេញផ្សាយ G7 បានតែ ៩ នាទី មានការបញ្ជាទិញជាផ្លូវការចំនួន 10,000 គ្រឿង។
    មុននេះបន្តិច នៅខែមីនា Xpeng បានបើកចេញម៉ូដែល SUV ថ្មីចំនួន ២ សម្រាប់លំដាប់តម្លៃ 150,000 – 250,000 យួន (ប្រហែល 20,900 – 34,800 ដុល្លារ) រួមមាន៖ Xpeng G6 ឆ្នាំ 2025 និង Xpeng G9 ឆ្នាំ 2025 នេះបើមើលទៅអនាគត មានការរាយការណ៍ថា Xpeng គ្រោងនឹងចេញម៉ូដែល EREV (Electric Range-Extended Vehicles) ចំនួនយ៉ាងហោចណាស់ 5 ម៉ូដែលទៀតរួមទាំង Sedan និង SUV ដូចជា G6 និង P7 ជំនាន់ EREV ដែលជាស៊េរីផ្ទាល់ខ្លួន។
    អំពីក្រុមហ៊ុន Xpeng៖ Xpeng ត្រូវបានបង្កើតឡើងនៅឆ្នាំ 2014 ដោយលោក He Xiaopeng វាជាក្រុមហ៊ុនចាប់ផ្តើមដំបូងៗនៅចិន ដែលផ្ដោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍រថយន្តអគ្គិសនីឆ្លាតវៃ វាត្រូវបានដាក់បញ្ចូលជាគូរប្រកួតជាមួយ Nio និង Li Auto ក្នុងនាមជា “កម្លាំងរថយន្តជំនាន់ថ្មី” នៅក្នុងប្រទេសចិន។ នៅខែធ្នូ ឆ្នាំ 2018 Xpeng បានចេញម៉ូដែលលើកដំបូងសម្រាប់ផលិតចំណួនច្រើនគឺ Xpeng G3។ បន្ទាប់មកក្នុងឆ្នាំ 2020 ក្រុមហ៊ុននេះបានចូលជាវិញ្ញាបនបត្រលើបញ្ជីភាគហ៊ុន New York Stock Exchange។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleSamsung Galaxy S26 Ultra នឹងទទួលបានការអាប់ដេតធំទៅលើផ្នែកកាមេរ៉ា!
    Next Article រថយន្ត SUV Leapmotor C11 ឆ្នាំ 2026 ចេញទីផ្សារជាផ្លូវការជាមួយតម្លៃចាប់ពី 20,870 ដុល្លារ មានទាំងជម្រើស EREV និង BEV

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.