Browsing: អាជីវកម្មក្នុងស្រុក

សហគ្រាសដំបូងគេក្នុងស្រុក TK&D Manufacturing បានប្រើប្រាស់ម្សៅអង្ករមកផលិតចេញជាបំពង់ប៊ឺត ជំនួសឲ្យបំពង់ប៊ឺតប្លាស្ទិក ដែលយើងប្រើប្រាស់រាល់ថ្ងៃនេះ។ លក្ខណៈពិសេសនៃបំពង់បឺតនេះ គឺអាចប្រើជាមួយការញាំកាហ្វេ ឬទឹកត្រជាក់បានដូចបំពង់ប៊ឺតប្លាស្ទិក ដែលអាចរក្សាទុកបានដល់ ១ ម៉ោងហើយពេលវាទន់អាចពិសារបានមិនធ្វើឲ្យបំះពាល់សុខភាព និងបរិស្ថាន។ បំពង់ប៊ឺតប្រភេទនេះ ត្រូវបានផលិតឡើងដោយបានប្រើប្រាស់នូវម្សៅអង្ករ ១០០% លាយជាមួយ នឹងម្សៅផ្លែឈើដូចជា ចេក ស្វាយ…

ធនាគារ អេសុីលីដា ភីអិលសុី ជាគ្រឹះស្ថានធនាគារដ៏ធំមួយនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ ១៩៩៣។ យោងទៅតាមគេហទំព័ររបស់អេសុីលីដាផ្ទាល់ ការចាប់ផ្តើមដំបូងមិនមែនជាធនាគារពាណិជ្ជដូចសព្វថ្ងៃទេ។ ប៉ុន្តែក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​មាន​ទិស​ដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច តាម​រយៈ​ការ​ផ្តល់​ឥណទាន។ ដោយមានការជួយជ្រោមជ្រែង គាំទ្រពីអង្គការ​ពលកម្ម​អន្តរជាតិ (ILO) និងកម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP)។ បន្ទាប់ពីដំណើរការយ៉ាងជោគជ័យអស់ពេលជាច្រើនឆ្នាំហើយនោះ នៅឆ្នាំ…

ស្ករចេក គឺជាផលិតផលខ្មែរយើងមួយ ដែលបានកែច្នៃពីផ្លែចេកទុំ ទៅជាស្ករ អាចទទួលទានដូចស្ករទូទៅដែរ។ បច្ចុប្បន្នត្រូវបានផលិតឡើងដោយ សហគ្រាសមួយស្ថិតនៅស្រុកចំការលើគឺ សហគ្រាស គំនិតថ្មី។  សហគ្រាសគំនិតថ្មី ជាសហគ្រាសបង្កើតឡើងដោយកូនខ្មែរ នៅក្នុងឆ្នាំ ២០១៣។ មកដល់ឥឡូវនេះចូល ១២ឆ្នាំហើយ។ ការចាប់ផ្តើមគំនិតអាជីវកម្មមួយនេះគឺ ខណៈពេលដែលទិន្នផលផ្លែចេកនៅតំបន់មួយចំនួននៅស្រុកចំការលើ មិនមានទីផ្សារ និងសល់ច្រើនទុំចោលពេញចំការ។ ដូច្នេះទើបបំផុសឲ្យមានគំនិតប្លែកក្នុងការកែច្នៃ…

បច្ចុប្បន្ន សហគ្រិនស្រ្តីខ្មែរជាច្រើន ដែលមានសមត្ថភាពមិនធម្មតាក្នុងការដឹកនាំកែច្នៃ​ និងការផលិតចេញជាផលិតផលដែលមានទាំងគុណភាព​ ស្តង់ដារត្រឹមត្រូវ។ ជាពិសេសការចូលរួមរបស់ពួកគាត់ជាចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ស្រ្តីក្នុងការចាប់ផ្តើមអាជីវកម្ម និងជំរុញដល់ចរន្តសេដ្ឋកិច្ចកម្ពុជា។ ទី១ អ្នកស្រី នុត​ សម្ជស្ស ស្ថាបនិកក្រុមហ៊ុន LSV បង្កើតឡើងក្នុងឆ្នាំ ២០១៣។ ជាស្រ្តីខ្មែរដែលមានជំនាញទៅលើការស្រាវជ្រាវផលិតផលខាងសុខភាពស្បែកជាច្រើនឆ្នាំមកហើយ។ ម៉ាកយីហោធំៗដូចជា សាប៊ូអូកា សាប៊ូស្ពៃ…

ម្រេច ជាគ្រឿងផ្សំសំខាន់មួយសម្រាប់បង្កើនរសជាតិអាហារ។ បងប្អូនដឹងអត់ថា ម្រេចខ្មែរជាពិសេស ម្រេចកំពតមានការទទួលស្គាល់ពីសហភាពអឺរ៉ុបទៅលើរសជាតិ និងគុណភាពជាច្រើនឆ្នាំមកហើយ។ ក្នុងនោះដែរ ក៏មានក្រុមហ៊ុនផលិត និងកែច្នៃម្រេចក្នុងស្រុកមួយ Sela Pepper – សិលា ផិបភើ បង្កើតឡើងតាំងពីឆ្នាំ ២០១៥។ គោលដៅចម្បងរបស់ក្រុមហ៊ុនគឺនាំចេញម្រេចខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ដែលសព្វថ្ងៃបាននាំចេញប្រមាណជាង ១០ ប្រទេសហើយ។…

ប្រសិនបើលោកអ្នកចង់ទទួលទានម្ហូបចិន-តៃវ៉ាន់-ហុងកុង ដោយពុំចាំបាច់ធ្វើដំណើរវែងឆ្ងាយ សូមកុំរំលងហាងកាហ្វេអាកុង ឬ Agong Bakery Cafe ដែលមានទីតាំងត្រឹមបឹងកេងកង ក្នុងទីក្រុងភ្នំពេញយើងនេះតែម្តង។ តាំងពីកាហ្វេឆ្នាំងដី និងនំបុ័ងផលិតដោយដៃ នៅអាកុងមានផ្តល់ជូនម្ហូបជាច្រើន ដែលបាននាំយករសជាតិប្លែកៗសម្រាប់មិត្តអ្នកញុំ។ បរិយាកាសនៅក្នុងហាង ២ ជាន់ ជាមួយការតុបតែងដោយគំនូរ ភ្លើង គ្រឿងសង្ហារឹម និងការបង្ហាញពីម្ហូបអាហារ…

កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CP All Plc បានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងបើកដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវ នៅឆ្នាំក្រោយ។