Browsing: US

ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកបានប្រកាសថា ពួកគេនឹងវិនិយោគចំនួន ១០០ ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក។ ការវិនិយោគនេះ នឹងរួមមានរោងចក្រថ្មីចំនួន ៥ ដែលនឹងត្រូវសង់បន្ថែមនៅអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខ។ សម្រាប់ព័ត៌មាននេះ ត្រូវបានប្រកាសនៅក្នុងថ្ងៃចន្ទ ដោយនាយកប្រតិបត្តិរបស់ TSMC លោក C.C. Wei ពេលជួបជាមួយប្រធានាធិបតីអាមេរិក…

ក្រុមហ៊ុន Meta Platforms របស់លោក Mark Zuckerberg ដែលគេក្រុមហ៊ុនមេធំរបស់ Facebook ត្រូវបានគេរាយការណ៏ថា កំពុងពិចារណាក្នុងបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីដែលមានតម្លៃលើសពី 200 ពាន់លានដុល្លារ ដើម្បីគាំទ្រការអភិវឌ្ឍន៍បច្ចេកវិទ្យា AI នៅក្នុងសហរដ្ឋអាមេរិក។ ក្នុងនោះ ក្រុមហ៊ុនមួយនេះកំពុងស្វែងរកទីតាំងសម្រាប់សាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងរដ្ឋ Louisiana, Wyoming និង…

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសអំពីការវិនិយោគដ៏ធំបំផុតរបស់ពួកគេដែលមានចំនួនដល់ទៅ 500 ពាន់លានដុល្លារ ក្នុងរយៈពេល 4 ឆ្នាំខាងមុខ នៅក្នុងសហរដ្ឋអាមេរិក។ ការវិនិយោគនេះ នឹងផ្តោតលើការច្នៃប្រឌិត, ផលិតកម្មក្នុងស្រុក, បញ្ញាសិប្បនិម្មិត (AI), វិស្វកម្មស៊ីលីកុន និងការអភិវឌ្ឍកម្លាំងពលកម្ម។ ក្នុងនោះ ក្រុមហ៊ុន Apple…

កម្មវិធី AI ដែលមានដើមកំណើតពីប្រទេសចិន និងកំពុងទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅលើបណ្តាញអន្តរជាតិគឺ DeepSeek ដែលត្រូវបានក្រុមហ៊ុនធំៗជាច្រើនដូចជា Huawei, Honor, Microsoft និងសូម្បីតែក្រុមហ៊ុនផលិតរថយន្តមួយចំនួនក៏យកទៅប្រើប្រាស់ក្នុងផលិតផល និងសេវាកម្មរបស់ពួកគេផងដែរ ត្រូវបានព្យាករណ៍ថា អាចនឹងត្រូវបិទក្នុងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះដោយសារគោលនយោបាយបរទេស។ ជាឧទាហរណ៍ ដូចជា TikTok ដែលជាកម្មវិធីមួយដ៏ល្បីល្បាញរបស់ ByteDance ក៏កំពុងជួបបញ្ហានេះផងដែរ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន…

យោងតាមការរាយការណ៍កាលពីពេលថ្មីៗនេះបាននិយាយថា ប្រទេសចិនបានដាក់បង្ហាញចេញនូវវិធានការជាច្រើនទៅលើអាជីវកម្មរបស់សហរដ្ឋអាមេរិក។ ដោយនេះអាចជាការសងសឹកបន្ទាប់ពីសហរដ្ឋអាមេរិកបានអនុវត្តពន្ធថ្មីៗរបស់លើទំនិញចិន។ ក្នុងនោះ ប្រទេសចិនបានចាប់ផ្តើមស៊ើបអង្កេតលើក្រុមហ៊ុន Google ដោយអះអាងថាក្រុមហ៊ុនមួយនេះបានរំលោភច្បាប់ប្រឆាំងនឹងប្រទេសរបស់ខ្លួន ខណៈព័ត៌មានលម្អិតមិនត្រូវបានបង្ហាញឡើយនៅទេ។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនក៏បានបញ្ចូលឈ្មោះក្រុមហ៊ុន PVH Corp និង Illumina ទៅក្នុងបញ្ជី “អង្គភាពដែលមិនអាចជឿទុកចិត្តបាន” ឬ “unreliable entity” ផងដែរ…

យោងតាមរបាយការណ៍របស់ Bloomberg បាននិយាយថា ក្រុមហ៊៊ុនវិនិយោគិនរបស់អាមេរិកមួយ ដឹកនាំដោយស្ថាបនិក Employer.com លោក Jesse Tinsley និងអ្នកបង្កើតមាតិកាដ៏ល្បីលើ YouTube លោក Jimmy Donaldson ដែលគេស្គាល់ថា MrBeast កំពុងរៀបចំក្នុងការដេញថ្លៃដើម្បីទិញប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក។ ក្នុងនោះ…

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញថា ក្រុមហ៊ុន Microsoft កំពុងពិភាក្សា​ក្នុងការទិញកម្មវិធី TikTok ដែលជាកម្មវិធីដ៏ពេញនិយមដែលមានអ្នកប្រើប្រាស់ប្រហែល 170 លាននាក់នៅសហរដ្ឋអាមេរិក។ តែក្នុងនោះ ​ក្រុមហ៊ុន Microsoft បានបដិសេធមិនអាចធ្វើការអត្ថាធិប្បាយអំពីការពិភាក្សានេះនោះទេដោយសារតែស្ថានភាពមិនច្បាស់លាស់នៅឡើយ ខណៈនៅពេលនេះ ម្ចាស់កម្មវិធី TikTok ក្រុមហ៊ុន…

កម្មវិធីដែលកំពុងមានប្រជាប្រិយភាពខ្លាំងបំផុត និងមានការជជែកគ្នាច្រើនបំផុតរបស់ពិភពលោកគឺ TikTok បានចាប់ផ្តើមដំណើរការ ឫដាក់ឲដំណើរការប្រើប្រាស់ឡើងវិញនៅសហរដ្ឋអាមេរិកហើយ ក្រោយការបញ្ចេញសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ដែលបានអះអាងថា TikTok នឹងត្រូវបានរក្សាទុកនៅសហរដ្ឋអាមេរិកនៅពេលប្រកាសចូលកាន់តំណែងឡើងវិញ។ គួរបញ្ជាក់ថា កម្មវិធី TikTok នេះត្រូវបានបញ្ឈប់ដំណើរការបណ្តោះអាសន្នកាលពីថ្ងៃសៅរ៍ដោយសារភាពបារម្ភរបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ និងទិន្នន័យផ្ទាល់ខ្លួន។ ទោះជាយ៉ាងណា TikTok បានចាប់ផ្តើមដាក់ឲដំណើរការឡើងវិញសម្រាប់អ្នកប្រើប្រាស់ជាង 170…