Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Samsung និង Apple អាចនឹងបង្ខំដំឡើងថ្លៃផលិតផលរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងគោលនយោបាយពន្ធថ្មីរបស់ត្រាំ
    ព័ត៌មានថ្មីៗ

    Samsung និង Apple អាចនឹងបង្ខំដំឡើងថ្លៃផលិតផលរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងគោលនយោបាយពន្ធថ្មីរបស់ត្រាំ

    April 5, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានអនុវត្តវិធានការលើកកម្ពស់ពន្ធនាំចូលលើទំនិញ និងផលិតផលអេឡិចត្រូនិកដែលនាំចូលពីប្រទេសមួយចំនួនដូចជា ចិន វៀតណាម និងឥណ្ឌា។ វិធានការនេះ ត្រូវបានគេរំពឹងថានឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងលើឧស្សាហកម្មផលិតស្មាតហ្វូន និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ។ ជាពិសេស ក្រុមហ៊ុនអន្តរជាតិធំៗដូចជា Apple និង Samsung ដែលកំពុងតែមានការពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន និងវៀតណាមសម្រាប់អាជីវកម្មផលិតកម្មរបស់ខ្លួន។

    ក្រោមវិធានការថ្មីនេះ ការនាំចូលផលិតផលពីប្រទេសចិននឹងត្រូវបង់ពន្ធដល់ទៅ ៣៤% ខណៈវៀតណាមនឹងប្រឈមនឹងអត្រាពន្ធខ្ពស់ជាងគឺ ៤៦%។ ប្រសិនបើវិធានការនេះត្រូវបានអនុវត្តជារឿយៗ នឹងធ្វើឲ្យតម្លៃស្មាតហ្វូន កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗឡើងថ្លៃយ៉ាងច្រើន។ បើយោងតាមការវិភាគ បានឲដឹងថា តម្លៃស្មាតហ្វូន iPhone របស់ Apple អាចនឹងឡើងថ្លៃដល់ទៅ ២,៣០០ ដុល្លារ ឯណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនក៏កំពុងព្យាយាមកាត់បន្ថយការចំណាយខ្លះៗ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ទៅលើអតិថិជនផងដែរ ប៉ុន្តែវាក៏អាចនឹងបង្កសម្ពាធដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផងដែរ។

    ពាណិជ្ជកម្ម

    ក្នុងនោះ ក្រុមហ៊ុន Apple ត្រូវបានរាយការណ៍ថា កំពុងពិចារណាការផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសឥណ្ឌា តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Foxconn ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ក៏នឹងធ្វើឲ Apple ត្រូវបង់ពន្ធនាំចូល ២៦% ផងដែរ នៅក្នុងប្រទេសឥណ្ឌា។ ចំណែកក្រុមហ៊ុន Samsung វិញ អាចប្តូរផលិតកម្មរបស់ខ្លួនត្រលប់ទៅកូរ៉េខាងត្បូងវិញ ដើម្បីប្រឈមនឹងពន្ធតិចជាងមុន គឺត្រឹមតែ ២៥ ភាគរយ ប៉ុណ្ណោះ។

    គួរបញ្ជាក់ថា ការកើនឡើងនៃពន្ធនាំចូលនេះត្រូវបានរំពឹងថា នឹងមានភាពប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មអេឡិចត្រូនិក និងបង្កឱ្យមានការប្រែប្រួលលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន ទីផ្សាររបស់ក្រុមហ៊ុន និងចំណូលរបស់ក្រុមហ៊ុន។ ជាពិសេសគឺសម្រាប់អ្នកប្រើប្រាស់ទំនងជានឹងជួបប្រទះនឹងការកើនឡើងនៃតម្លៃផលិតផលបច្ចេកវិទ្យា ដែលអាចធ្វើឲ្យការទិញរបស់ពួកគេមានការស្ទាក់ស្ទើរនៅពេលអនាគត៕

    ប្រភពៈ Digital Watch Observatory

    Apple Donald Trump Samsung Tax US
    Share. Facebook Telegram WhatsApp
    Previous Articleនេះជារឿងរ៉ាវនៅពីក្រោយ BYD Yangwang U7 អាចធ្វើរឿងទាំងនេះបាន
    Next Article OnePlus 13T នឹងប្រកាសចេញនៅចុងខែនេះ ជាមួយថ្ម 6,000mAh+

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.