Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»នេះជារឿងរ៉ាវនៅពីក្រោយ BYD Yangwang U7 អាចធ្វើរឿងទាំងនេះបាន
    ព័ត៌មានថ្មីៗ

    នេះជារឿងរ៉ាវនៅពីក្រោយ BYD Yangwang U7 អាចធ្វើរឿងទាំងនេះបាន

    April 4, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នេះជារឿងរ៉ាវនៅពីក្រោយ BYD Yangwang U7 អាចធ្វើរឿងទាំងនេះបានដោយបងប្អូនឃើញហើយអាចនិងហួសចិត្តមែនទែនចឹងសម្រាប់ Yangwang U7 អាចធ្វើរឿងនេះបានក៏ដោយសារតែប្រព័ន្ធ Disus-Z ដែលមាននៅលើរថយន្ត Yangwang U7 គឺជាបច្ចេកវិទ្យារប្រព័ន្ធប៉ូមឬ (suspension) ជំនាន់ថ្មីដ៏ឆ្លាតវៃ ដែល BYD បានបង្កើតឡើង ដើម្បីធានាស្ថិរភាពរថយន្តបានខ្ពស់បំផុតនៅលើផ្លូវគ្រប់ប្រភេទនៅពេលជិះលើផ្លូវមិនស្មើ ឬមានឧបសគ្គជាច្រើន។ ហើយនេះក៏ជារបៀបដំណើរការរបស់វាដែរដោយ៖
    របៀបដំណើរការ Disus-Z ប្រើបច្ចេកវិទ្យាដែលបង្កើតឡើងដោយ ប្រព័ន្ធប៉ូមខ្យល់អេឡិចត្រូនិច្ច ជាមួយនឹង ម៉ូទ័រអគ្គិសនីជាចម្បង (linear motors) ដើម្បីធ្វើអោយខ្លួនឡានអាចកែតម្រូវបានក្នុងពេលជាក់ស្តែង (real-time) តាមស្ថានភាពផ្លូវ។

    ហើយនេះក៏ជាគ្រឿងផ្សំសំខាន់ៗដែលធ្វើអោយប្រព័ន្ធ Disus-Z អាចដំណើរការបានមានដូចជាការប្រើ កាមេរ៉ា, រ៉ាដា និងសិនស័រ ដើម្បីចាប់យកស្ថានភាពផ្លូវជាមុន, ប្រព័ន្ធវិភាគទិន្នន័យក្នុង 10 milliseconds និងផ្ញើរូបភាពឲ្យប្រព័ន្ធប៉ូមខ្យល់អេឡិចត្រូនិច្ច ជាមួយនឹង ម៉ូទ័រអគ្គិសនី កែតម្រូវជាបន្តបន្ទាប់, កែតម្រូវការបង្វិលកង់រៀងៗខ្លួនដើម្បីរក្សាស្ថិរភាព, ជួយសង្រួមតួររថយន្តទាំងមូល នៅពេលបើកបរទៅលើផ្លូវកោង ឬចុះឡើងតួលជាក់ស្តែង។
    លក្ខណៈពិសេសគឺតម្លាភាពខ្ពស់របស់ (air suspension) ឬ hydraulic ផ្សេងទៀតដែលរថយន្តអាចកែតម្រូវឡើង-ចុះ ដោយរហ័សទាន់ពេល អាចកែសម្រួលលើកម្ពស់ 30mm, 40mm, 50mm ទៅតាមស្ថានភាពជាក់ស្តែងដូចក្នុងរូបភាពនេះ, កែសម្រួលបានតាមស្ថានភាពដោយចែកកម្លាំងទៅកង់និមួយៗដាច់គ្នាតែម្តងដោយសារតែរថយន្តនេះប្រើម៉ូទ័រដល់ទៅ៤ដែលធ្វើឲ្យរថយន្ត អាចរក្សាតុល្យភាព នៅពេលមានការរលាក់ខ្លាំង ឬកោងខ្លាំង។ ការកែសម្រួលដោយឆ្លាតវៃក្នុងពេលជាក់ស្តែង ប្រព័ន្ធរបស់ U7 អាចស្គាល់ផ្លូវ និងកែសម្រួលទាន់ពេល ដោយ ឆ្លើយតបក្នុង 10 milliseconds ជួយរក្សាអ្នកបើកនិងអ្នកជិះមិនឲ្យរលាក់ខ្លាំង អាចបន្តជិះបានដោយសុវត្ថិភាព ប្រសិនបើកង់ណាមួយខូច ឬបែក។
    ប្រព័ន្ធអាច លើកកង់ដែលបែក ហើយឲ្យ 3 កង់សល់បន្តធ្វើដំណើរបានដោយអាចបើកបានរហូតដល់ 80 km/h និងជិះបន្តបានប្រហែល 30 គ.ម បន្ទាប់ពីកង់បែក ការបង្ការ តួររថយន្ត និង ស្ថានភាពផ្លូវ ចឹងនៅពេលជិះផ្លូវកោង តួររថយន្តពេលបត់កោងនិងមានការផ្អៀងមួយចំហៀងមិនថាផ្នែកខាងក្នុងឬខាងក្រៅចឹងនៅពេលផ្អៀងផ្នែកណាមួយផ្នែកខាងនោះនឹងត្រូវលើកឡើងខណៈខាងក្នុងត្រូវបានបញ្ចុះ ដើម្បីបង្ការមិនអោយរថយន្តជ្រេលើផ្លូវជ្រុលអាចនឹងធ្លាក់ផ្លូវ។ ប្រព័ន្ធនេះសម្របសម្រួលជាមួយ e-motors ចំនួន 4 ដើម្បីធានាការគ្រប់គ្រងកង់បានដោយឯករាជ្យ សាកសមជាពិសេសសម្រាប់រថយន្តមានទំងន់ធ្ងន់ (>3 តោន) ដូចជា Yangwang U7។

    ពាណិជ្ជកម្ម

    BYD BYD Yangwang U7
    Share. Facebook Telegram WhatsApp
    Previous Articleនេះគឺជាវិធីបង្កើតរូបភាពដែលកំពុងពេញនិយមនៅក្នុង ChatGPT
    Next Article Samsung និង Apple អាចនឹងបង្ខំដំឡើងថ្លៃផលិតផលរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងគោលនយោបាយពន្ធថ្មីរបស់ត្រាំ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.