Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»OnePlus 13T នឹងប្រកាសចេញនៅចុងខែនេះ ជាមួយថ្ម 6,000mAh+
    ព័ត៌មានថ្មីៗ

    OnePlus 13T នឹងប្រកាសចេញនៅចុងខែនេះ ជាមួយថ្ម 6,000mAh+

    April 5, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus បានប្រកាសជាផ្លូវការថា ពួកគេនឹងបង្ហាញចេញនូវស្មាតហ្វូនថ្មីមួយនៅចុងខែនេះ ដែលមានឈ្មោះថា OnePlus 13T ។ វាជាស្មាតហ្វូនកម្រិតថវិការ ដែលត្រូវបានរចនាឡើងសម្រាប់ផ្តល់បទពិសោធន៍ប្រើប្រាស់ល្អ ប៉ុន្តែមានសមត្ថភាពខ្ពស់ដូចជាស្មាតហ្វូនតម្លៃថ្លៃអញ្ជឹង។

    ពាណិជ្ជកម្ម

    តាមការប្រកាសរបស់ប្រធានក្រុមហ៊ុន OnePlus ប្រចាំប្រទេសចិន លោក Li Jie បានបង្ហាញថា OnePlus 13T នឹងមាន ថាមពលថ្មខ្ពស់ជាង 6,000mAh និងគាំទ្រការសាកថ្មល្បឿនលឿនកម្លាំង 80W ។ ក្នុងនោះ ស្មាតហ្វូនមួយនេះ នឹងដំណើរការដោយឈីប Snapdragon 8 Elite ដែលជាប្រភេទឈីបកម្រិតខ្ពស់ សមស្របសម្រាប់ការរត់កម្មវិធីធ្ងន់ៗ និងលេងហ្គេម។ លើសពីនេះ វាក៏នឹងទទួលបាននូវឈីបមួយផ្សេងទៀត សម្រាប់ការដំណើរហ្គេមផងដែរ ដែលអាចកែប្រែប្រេកង់ CPU និង GPU ដោយស្វ័យប្រវត្តិ ដើម្បីធានាថាការលេងហ្គេមមានភាពរលូន និងដំណើរការលឿន។

    ទៅលើផ្នែកអេក្រង់ OnePlus 13T នឹងទទួលបានអេក្រង់ 6.3 អ៊ីញ កម្រិត 1.5K 120Hz ជាមួយការរចនាគែមស្តើង និងស៊ុមស្រស់ស្អាត។ សម្រាប់ផ្នែកកាមេរ៉ា​នឹងទទួលបានលេនគោល 50MP និងលេន telephoto ទំហំ 50MP ជាមួយមុខងារ OIS ។

    ទៅលើតម្លៃលក់ OnePlus 13T ត្រូវបានរំពឹងថា នឹងមានតម្លៃក្រោម 4,000 យ៉ាន់ ឬប្រហែល $550 ខណៈព៌ត័មានលម្អិតផ្សេងទៀតខាងក្រុមហ៊ុនមិនទាន់បង្ហាញចេញនៅឡើយទេ៕

    ប្រភពៈ Gizmochina

    OnePlus OnePlus 13T
    Share. Facebook Telegram WhatsApp
    Previous ArticleSamsung និង Apple អាចនឹងបង្ខំដំឡើងថ្លៃផលិតផលរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងគោលនយោបាយពន្ធថ្មីរបស់ត្រាំ
    Next Article Tank 700 Edition One រថយន្ត Off-road ដ៏ប្រណិតតម្លៃរបស់វាគឺ $125,000

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.