Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Tank 700 Edition One រថយន្ត Off-road ដ៏ប្រណិតតម្លៃរបស់វាគឺ $125,000
    ព័ត៌មានថ្មីៗ

    Tank 700 Edition One រថយន្ត Off-road ដ៏ប្រណិតតម្លៃរបស់វាគឺ $125,000

    April 5, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រូបភាពផ្លូវការរបស់រថយន្ត Tank 700 សម្រាប់ទីផ្សារអន្តរជាតិ ត្រូវបានបង្ហាញជាសាធារណៈថ្មីៗនេះ។ ក្នុងទីផ្សារអន្តរជាតិ នឹងមានការផ្តល់ជូនទាំងជម្រើសម៉ាស៊ីនសាំង (ម៉ាស៊ីន 3.0T V6) និងជម្រើសម៉ាស៊ីន Plug-in Hybrid 3.0T V6 Hi4-T ដែលរំពឹងថានឹងបង្ហាញជាផ្លូវការសម្រាប់ទីផ្សារចិន បច្ចុប្បន្ននេះ Tank 700 មិនទាន់មានជម្រើសម៉ាស៊ីនសាំងនោះទេ។ តម្លៃ Tank 700 Hi4-T នៅក្នុងប្រទេសចិនគឺស្ថិតនៅចន្លោះ  ៦១,០០០ – ១០០,០០០ ដុល្លារអាមេរិក។

    2025-Chery-Tiggo-9-and-Tiggo-9-C-DM_1727320513845-1920x1153.jpeg

    ពាណិជ្ជកម្ម

    Tank 700 សម្រាប់ទីផ្សារអន្តរជាតិ នឹងមាន ៣ជម្រើសគឺ៖ Premium, Superior, និង Edition One។ ជម្រើស Premium និង Superior ត្រូវបានដំឡើងជាមួយម៉ាស៊ីន 3.0T V6 ដែលផ្ដល់កម្លាំងខ្ពស់បំផុត 354 hp និងដំណើរការបង្កើនតម្លាភាពបាន 560 Nm។ ម៉ាស៊ីននេះភ្ជាប់ជាមួយប្រអប់លេខ 9AT។ វានឹងមានប្រព័ន្ធ (Differential Locks) ទាំងមុខនិងក្រោយ ។

    4.jpg

    ចឹងខ្ញុំនិងលើកយកជម្រើសដែលពិសេសជាងគេគឺ Edition One។ Tank 700 Edition One  បានបញ្ចូលគ្នារវាង បច្ចេកវិជ្ជា Hybrid, រចនាបថទំនើប, ប្រណិតភាព, និងសមត្ថភាពនៅលើផ្លូវ Off-road ដ៏អស្ចារ្យ។ ជម្រើស Edition One ត្រូវបានដំឡើងជាមួយម៉ាស៊ីន 3.0T V6 ដូចគ្នា ប៉ុន្តែមានកម្លាំងសេះដល់ទៅ 422 hp និងបង្កើនកម្លាំងរមួលដល់ទៅ 517 Nm។ វាក៏ប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ដែលភ្ជាប់ជាមួយថ្ម 37.1 kWh ហើយអាចបើកដោយអគ្គិសនីសុទ្ធបានចម្ងាយ 100 គម។ រថយន្ត Tank 700 Edition One មានទំហំធំជាងជម្រើសផ្សេងៗ ដោយមានប្រវែងបណ្តោយសម្រាប់ជម្រើសផ្សេង 5,110 mm (Tank 700 +20 mm) ទទឹងសម្រាប់ជម្រើសផ្សេង 2,122 mm (Tank 700 +61 mm) កម្ពស់សម្រាប់ជម្រើសផ្សេង 1,986 mm (Tank 700+34 mm)។ តម្លៃចាប់ផ្តើម ១២៥,០០០ ដុល្លារ។ រូបរាងរបស់ Edition One ស្រដៀងនឹង Tank 700 Limited Edition នៅទីផ្សារចិន។

    3.jpg

    Tank 700 Limited Edition សម្រាប់រូបរាងរបស់វាសំដៅទៅលើរថយន្ត SUV បែប Luxury Performance ដែលមានរចនាបថ aggressive + sporty + high-end។ មើលទៅវាហាក់ដូចជា ត្រូវបាន customize / modified ជាច្រើនផ្នែក។ មុខរថយន្តមានការរចនាខ្ពស់ និងទទឹងធំ ជាមួយ grille កាងបែបស្ដង់ដារ performance ភ្លើងមុខ LED design លេចធ្លោ ជារបន្ទាត់មួយឆ្នូតខាងលើនឹងមានជារង្វិលជុំ ផ្នែកខាងមុខមានភាពទំនើបស្រដៀងនឹង Rolls Royce Cullinan និងកាចដូច G-Class វាក៏មានមាន splitter ខាងក្រោម ស្តាយបែប sporty និងបន្ថែម aerodynamic តួរថយន្តបានបានបន្ថែមជាមួយ wide-body kit,  និងមាន roof spoiler បែប performance look ដែលមានទំហំធំកង់ 22 អ៊ីញ ដែលជារចនាបែប sporty luxury សម្រាប់ផ្នែកខាងក្រោយមាន spoiler និង diffuser ខាងក្រោមដូចជា style បែប AMG / Brabus។

    tank-700-le-3.jpg

    ចូលមកដល់ផ្នែកខាងក្នុងកៅអីស្បែកជាប្រភេទ VIP មាន ក្តៅ / ត្រជាក់ / នឹងម៉ាស្សា អេក្រង់បង្ហាញព័ត៌មានរថយន្ត Full LCD ទំហំ 12.3 អ៊ីញ អេក្រង់កម្សាន្តផ្នែកកណ្តាយទំហំ 16.2 អ៊ីញជាប្រភេទ Touchscreen HUD (Head-Up Display) ប្រព័ន្ធសំលេង Hi-Fi Premium មានដំបូលជាប្រភេទ Panoramic Sunroof –នឹងមាន Starry Sky ដែលមានជាភ្លើងពន្លឺផ្កាយនៅលើដំបូល ក៏មានជាមួយភ្លើងណAmbient Light – បំភ្លឺខាងក្នុងអាចប្តូរពណ៌បាន បំពាក់ជាមួយ Camera 360° + Sensor គ្រប់ទិស។

    3-1.jpg

    រថយន្តនេះក៏មានជាមួយនិង Off-road Modes: ទាក់ទងទៅនឹងផ្លូវខ្សាច់, ផ្លូវទឹកជ្រោះ, ភ្នំ, ផ្លូវភ្លៀង, ឬក៏ផ្លូវព្រិល វាក៏មាន Adaptive Suspension System នឹងប្រព័ន្ធអាចបិទបើក Lock ប៉ុងខាងមុខនិងក្រោយ ដើម្បីជម្នះផ្លូវពិបាកៗ និងអាចទាញរថយន្តឡើងផ្លូវខ្ពស់ៗបានយ៉ាងល្អ។

    2-2.jpg

    Tank 700 Edition One សមស្របសម្រាប់អ្នកស្រឡាញ់រចនាបថ G-Class បែប Hybrid ចូលចិត្តធ្វើដំណើរជាមួយសុវត្ថិភាព និងស្តាយបែបកាចៗ ហើយត្រូវការរថយន្ត Off-road ដ៏ប្រណិតសម្រាប់តម្លៃរបស់វាគឺ $125,000។

    Tank Tank 300 Tank 700
    Share. Facebook Telegram WhatsApp
    Previous ArticleOnePlus 13T នឹងប្រកាសចេញនៅចុងខែនេះ ជាមួយថ្ម 6,000mAh+
    Next Article One UI 8 ផ្អែកលើ Android 16 នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើ Galaxy Z Fold 7 និង Flip 7

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.