Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»One UI 8 ផ្អែកលើ Android 16 នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើ Galaxy Z Fold 7 និង Flip 7
    ព័ត៌មានថ្មីៗ

    One UI 8 ផ្អែកលើ Android 16 នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើ Galaxy Z Fold 7 និង Flip 7

    April 7, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កន្លងមក ក្រុមហ៊ុន Samsung តែងតែប្រកាសចេញ One UI កំណែថ្មីរបស់ខ្លួនជាមួយនឹងស្មាតហ្វូនស៊េរី Galaxy S ជារៀងរាល់ឆ្នាំ ដូចជា One UI 5 ជាមួយ Galaxy S22, One UI 6 ជាមួយ S23 និង One UI 7 ជាមួយ Galaxy S25។ ប៉ុន្តែឆ្នាំនេះ ទំនងជានឹងមានការផ្លាស់ប្តូរ ដោយស្មាតហ្វូនបត់របស់ Samsung រួមមាន Galaxy Z Flip 7 និង Z Fold 7 ត្រូវបានរាយការណ៍ថា នឹងជាស្មាតហ្វូនដំបូងបង្អស់ដែលដំណើរការជាមួយ One UI 8 ដែលផ្អែកលើប្រព័ន្ធ Android 16 ។

    ពាណិជ្ជកម្ម

    ក្នុងនោះ ពេលវេលានៃការចេញ Android 16 របស់ Google អាចនឹងធ្វើឡើងនៅក្នុងខែមិថុនា ឬខែកក្កដា ដែលជាពេលត្រូវគ្នាជាមួយពេលវេលារបស់ Samsung ដែលគ្រោងនឹងបង្ហាញស្មាតហ្វូនអាចបត់របស់ខ្លួនផងដែរ។

    បើយោងតាមរូបភាព និងព៌ត័មានដែលបានលេចធ្លាយ Z Fold 7 នឹងមានការរចនាស្តើងជាងមុន ដោយមានកម្រាស់ត្រឹមតែ 4.5mm ប៉ុណ្ណោះ នៅពេលបើកលាតពេញ។ ខណៈពេលដែល Z Flip 7 វិញ ក៏នឹងទទួលបានការរចនាថ្មីផងដែរ។​​ មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូនទាំងពីរនេះ ក៏ត្រូវបានរំពឹងថានឹងប្រើបន្ទះឈីប Snapdragon 8 Elite និងមានថាមពលថ្មធំជាងជំនាន់មុនផងដែរ។ ខណៈព៌ត័មានលម្អិតផ្សេងទៀតមិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេ៕

    ប្រភពៈ Gizmochina

    Android 16 Galaxy Z Flip 7 Galaxy Z Fold 7 Google One UI 8 Samsung
    Share. Facebook Telegram WhatsApp
    Previous ArticleTank 700 Edition One រថយន្ត Off-road ដ៏ប្រណិតតម្លៃរបស់វាគឺ $125,000
    Next Article បាត់មុខ ៣ឆ្នាំ, Xiaomi 15S Pro នឹងប្រកាសចេញនៅចុងខែនេះ

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.