Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»បាត់មុខ ៣ឆ្នាំ, Xiaomi 15S Pro នឹងប្រកាសចេញនៅចុងខែនេះ
    ព័ត៌មានថ្មីៗ

    បាត់មុខ ៣ឆ្នាំ, Xiaomi 15S Pro នឹងប្រកាសចេញនៅចុងខែនេះ

    April 7, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងឱកាសគម្រប់ខួប 15 ឆ្នាំរបស់ក្រុមហ៊ុន Xiaomi នៅថ្ងៃទី 6 ខែមេសា, ក្រុមប្រឹក្សាភិបាលកំពូលរបស់ក្រុមហ៊ុន Xiaomi រួមមានស្ថាបនិកលោក Lei Jun និងសហស្ថាបនិក Lin Bin បានប្រកាសជាផ្លូវការថា Xiaomi 15S Pro ដែលជាស្មាតហ្វូនម៉ូដែលថ្មីនៅក្នុងស៊េរី S នឹងប្រកាសចេញលក់នៅក្នុងឆ្នាំ២០២៥ នេះ (ប្រហែលនៅចុងខែមេសានេះ) បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ។

    ពាណិជ្ជកម្ម

    ក្នុងនោះ បើយោងតាម DigitalChatStation បាននិយាយថា Xiaomi 15S Pro នឹងរក្សាការរចនាកម្រិតខ្ពស់របស់វាដដែលជាមួយអេក្រង់ 2K quad-curved, កាមេរ៉ា Leica ចំនួន ៣ គ្រាប់ និងការសាកថ្មល្បឿនលឿនកម្លាំង 90W ។ លើសពីនេះ វាក៏នឹងទទួលបានថ្មធំផងដែរ ពោលគឺអាចនឹងលើស 6,000mAh ដែលធ្វើឱ្យការប្រើប្រាស់កាន់តែមានភាពប្រសើរយ៉ាងច្រើន។

    ចំពោះលក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ ក្រុមហ៊ុនអាចនឹងប្រើបន្ទះឈីបដែលផលិតដោយខ្លួនឯងតែម្តង ដែលស្ថិតនៅលើបច្ចេកវិទ្យា N4P របស់ TSMC ហើយត្រូវបានគេប៉ាន់ប្រមាណថាអាចមានសមត្ថភាពប្រកួតប្រជែងជាមួយនឹង Snapdragon 8 Gen 1 និង Gen 2 រួមជាមួយបច្ចេកវិទ្យា UWB (Ultra Wideband) ដែលនឹងប្រើប្រាស់ក្នុងរថយន្ត Xiaomi SU7 EV នាពេលខាងមុខ។ ខណៈព៌ត័មានលម្អិតផ្សេងទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

    ប្រភពៈ Gizmochina

    Xiaomi Xiaomi 15S Pro
    Share. Facebook Telegram WhatsApp
    Previous ArticleOne UI 8 ផ្អែកលើ Android 16 នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើ Galaxy Z Fold 7 និង Flip 7
    Next Article Chery កំពុងនឹងនាំយករថយន្ត Hatchback ស៊េរី QQ ត្រលប់មកវិញ តម្លៃចន្លោះពី $2,800 ដល់ $9,800

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.