យោងតាមសសម្តីដែលស្តីចេញដោយប្រធានគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន (NCUSCR) ក្នុងអំឡុងវេទិកាអភិវឌ្ឍន៍ចិនប្រចាំឆ្នាំនៅទីក្រុងប៉េកាំង លោក Stephen Orlins បានលើកឡើងថា ចិន និងអាមេរិកចាំបាច់ត្រូវតែសហការគ្នាក្នុងផ្នែកបញ្ញាសិប្បនិមិត្ត (AI) ដើម្បីជៀសវាងការប្រកួតប្រជែងខ្លាំង និងភាពតានតឹងក្នុងតំបន់។
- ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, AI បានក្លាយជាចំណុចប្រកួតប្រជែងសំខាន់រវាងប្រទេសទាំងពីរ ដោយអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើវិស័យ AI និងបន្ទះឈីបរបស់ចិន ដើម្បីបន្ថយល្បឿនអភិវឌ្ឍបច្ចេកវិទ្យារបស់ចិន ដោយលើកហេតុផលថាវិធានការបែបនេះមានសារៈសំខាន់ក្នុងការរារាំងប្រទេសចិនពីការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលទាក់ទងនឹងយោធា។
គួរឲដឹថថា គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន (NCUSCR) គឺជា non-profit advisory body ឫស្ថាប័នប្រឹក្សាមិនរកប្រាក់ចំណេញ ដែលផ្តោតលើការពង្រឹងទំនាក់ទំនង និងការសហការរវាងប្រទេសទាំងពីរ។
ក្នុងនោះ ប្រសិនបើការសហការក្នុងវិស័យ AI រវាងភាគីទាំង ២ ទទួលបានជោគជ័យ នោះវានឹងអាចជួយរក្សាស្ថេរភាព និងបង្កើតការរីកចម្រើនរួម ដើម្បីជៀសវាងវិបត្តិអន្តរជាតិ និងការប្រកួតប្រជែងដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក៕