រូបរាងបែបនេះ សម្លេងក៏មិនឮ សាំងក៏មិនស៊ី ចឹងមិចសាកសំជាមួយប្រជាជនអាមេរិក ហើយក៏មិនសាកសំជាអត្តសញ្ញាណរបស់ Dodge ជាពិសេសប្រភេទរថយន្ត muscle cars របស់អាមេរិក។ (Dodge Charger) ត្រូវបានរាយការណ៍ថា អាចនឹងញ៉ាត់ម៉ាស៊ីន Hemi V-8 មកវិញ…ដូចដែលបងប្អូនដឹងហើយថា Charger គឺដំណាងអោយពាក្យថា ឆ្នាំងសាក ឬក៏ការសាកថ្ម។ ក្នុងឆ្នាំ ២០២៤ Dodge បានប្រលែងម៉ូដែលអគ្គិសនីរបស់ខ្លួនគឺឈ្មោះថា Charger Daytona ដែលមានពីម៉ូដែល R/T និង Charger Daytona Scat Pack ដែលមានទ្វារពីរ Charger Daytona មានទ្វារបួន ដែលជាប្រភេទរថយន្តអគ្គិសនី។ អីលូវនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Dodge បានឆ្លើយតបនឹងសំណើពី C/D ដោយនិយាយថា Dodge Charger ឬក៏ម៉ូដែល Charger Daytona អាចនិងត្រូវផ្លាស់ប្តូរមកប្រើម៉ាស៊ីន Hemi V-8 វិញ។
ហើយនេះក៏ជាហេតុផលមួយចំនួនដែល Dodge និងធ្វើការញ៉ាត់ម៉ាស៊ីន Hemi V-8 ចូលទៅក្នុង Dodge Charger។
1. ភាពល្បីល្បាញ (Brand Identity)
ម៉ាស៊ីន Hemi V-8 ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ Dodge ជាពិសេសនៅក្នុងរថយន្តប្រភេទ muscle cars ដូចជា Charger និង Challenger។ វាបង្ហាញពីកម្លាំង ការស៊ីសាំង បទពិសោធន៍ និងភាពទាក់ទាញនៃម៉ាកនេះសម្រាប់អ្នកស្រលាញ់រថយន្តបែប (classic performance cars)។
2. សំនើរពីអតិថិជន (Customer Demand)
មានអ្នកគាំទ្រជាច្រើននៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដែលនៅតែចូលចិត្តនូវរថយន្តម៉ាស៊ីន V-8 ដោយសារតែសម្លេងដ៏គួរអោយរំភើបដូចសម្រែករាជសី កម្លាំងខ្លាំង និងការបើកបរដែលស្ទើរតែគ្មានគូប្រកួត។ Dodge អាចកំពុងឆ្លើយតបទៅនឹងសំណើនេះ។
3. បង្កើនការលក់ (Boost Sales)
ក្នុងពេលដែលរថយន្តអគ្គិសនីកំពុងកើនឡើង មានអតិថិជនមួយចំនួនដែលនៅតែមិនចង់បោះបង់ការបើកបរម៉ាស៊ីនសាំង។ ដូច្នេះការត្រឡប់នៃម៉ាស៊ីន Hemi V-8 អាចជួយឲ្យ Dodge ទាក់ទាញទាំងសងខាង៖ ទាំងអ្នកចូលចិត្ត EV និងអ្នកស្រលាញ់ម៉ាស៊ីន V-8។
4. ការបន្តកេរ្តិ៍ដំណែល (Legacy Continuation)
ម៉ាស៊ីន Hemi ជាការបន្តកេរ្តិ៍ដំណែលយូរឆ្នាំរបស់ Dodge និង Mopar។ ការចូលរួមជាថ្មីរបស់វា នៅក្នុង Charger ជំនាន់ថ្មី ជួយបន្តរឿងរ៉ាវនៃរថយន្ត muscle cars អាមេរិក។
5. ការប្រកួតប្រជែងក្នុងទីផ្សារ (Market Competition)
គូប្រជែងដូចជា Ford Mustang និង Chevrolet Camaro ក៏បានមានផែនការផលិតម៉ាស៊ីនកម្លាំងខ្លាំង។ ដូច្នេះ Dodge មិនចង់ឲ្យខ្លួនខាតបង់ទីផ្សារនេះទេ ដោយសារតែរថយន្តនេះមាការរចនាដ៏ទាក់ទាញ់មែនទែនប្រសិនបើបានដាក់ម៉ាស៊ីនសាំង V8 ចូលទៅក្នុងរូបរាងរបស់វា។ចឹងបើសិនជាបងប្អូនចូលចិត្តរថយន្ត V-8 បែប American Muscle ការត្រឡប់នៃ Hemi ក្នុង Charger ជារឿងដែលគួរឲ្យរំភើបហើយបើ
យោងតាមរបាយការណ៍របស់ Dodge វិស្វករ Dodge កំពុងធ្វើការលើការស្ដារឡើងវិញនូវ Charger ម៉ាស៊ីន V-8 ប៉ុន្តែអតិថិជនត្រូវរង់ចាំរហូតដល់ចុងឆ្នាំ 2026 ទើបវាដាក់ចេញជាផ្លូវការ។
នៅចន្លោះ ពេលនេះរថយន្តអគ្គិសនី R/T និង Scat Pack Charger Daytona បានដាក់លក់ហើយ ដោយមានកម្លាំងទៅតាមម៉ូឌែលដែល៖ដោយ Dodge Charger Daytona R/T មានកម្លាំងម៉ាស៊ីន: 456 សេះ (អាចបង្កើនដល់ 496 សេះ ដោយប្រើ Direct Connection Stage 1) ល្បឿនសន្ទុះ: 0-100 km/h វាចាយពេល 4.7 វិនាទី ល្បឿនកំពូល 220 km/h សម្រាប់ចម្ងាយបើកបរក្នុងការសាកមួយពេញគឺ 496 គីឡូម៉ែត្រ តាមការវាយតម្លៃរបស់ EPA និងមានតម្លៃ ចាប់ផ្តើម $59,595។
Dodge Charger Daytona Scat Pack មានកម្លាំងម៉ាស៊ីន: 670 សេះ ល្បឿនសន្ទុះ: 0-100 Km/h វាចាយពេល 3.3 វិនាទី ល្បឿនកំពូល 216 km/h សម្រាប់ចម្ងាយបើកបរក្នុងការសាកមួយពេញគឺ 388 គីឡូម៉ែត្រ តាមការវាយតម្លៃរបស់ EPA តម្លៃចាប់ផ្តើមប្រមាណ $79,680 ចឹងសម្រាប់បងប្អូនយល់យ៉ាងណាដែលចូលរូមខំមិនម្នាក់មួយផងណា។