Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Apple ប្រកាសវិនិយោគធំបំផុតនៅអាមេរិក មានចំនួនលើសពី 500 ពាន់លានដុល្លារ ក្នុងរយៈពេល 4 ឆ្នាំខាងមុខ
    ព័ត៌មានថ្មីៗ

    Apple ប្រកាសវិនិយោគធំបំផុតនៅអាមេរិក មានចំនួនលើសពី 500 ពាន់លានដុល្លារ ក្នុងរយៈពេល 4 ឆ្នាំខាងមុខ

    February 25, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសអំពីការវិនិយោគដ៏ធំបំផុតរបស់ពួកគេដែលមានចំនួនដល់ទៅ 500 ពាន់លានដុល្លារ ក្នុងរយៈពេល 4 ឆ្នាំខាងមុខ នៅក្នុងសហរដ្ឋអាមេរិក។ ការវិនិយោគនេះ នឹងផ្តោតលើការច្នៃប្រឌិត, ផលិតកម្មក្នុងស្រុក, បញ្ញាសិប្បនិម្មិត (AI), វិស្វកម្មស៊ីលីកុន និងការអភិវឌ្ឍកម្លាំងពលកម្ម។

    ពាណិជ្ជកម្ម

    ក្នុងនោះ ក្រុមហ៊ុន Apple បានអះអាងថា ក្នុង 5 ឆ្នាំចុងក្រោយ ពួកគេបានបង់ពន្ធសរុបដល់ 75 ពាន់លានដុល្លារ  និងបានបង្កើត ការងារជាង 2.9 លានកន្លែង នៅសហរដ្ឋអាមេរិក។

    ជាផ្នែកមួយនៃការវិនិយោគនេះ Apple នឹងបើករោងចក្រផលិតថ្មីនៅក្នុងទីក្រុង Houston ដែលមានទំហំ 250,000 ហ្វីតការ៉េ។ ចំពោះរោងចក្រនេះ នឹងផ្តោតលើម៉ាស៊ីនមេសម្រាប់ប្រព័ន្ធ AI ដែលនឹងជួយបង្កើតការងាររាប់ពាន់កន្លែង និងពង្រីកសមត្ថភាពផលិតកម្មក្នុងស្រុក។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានអះអាងផងដែរថា ម៉ាស៊ីនមេទាំងនេះនឹងត្រូវបានរចនាឡើងសម្រាប់បង្កើនប្រសិទ្ធភាពក្នុងផ្ទុកថាមពលកម្រិតខ្ពស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលរបស់មជ្ឈមណ្ឌលទិន្នន័យ។

    លើសពីនេះ Apple ក៏បានប្តេជ្ញាចិត្តបង្កើនមូលនិធិផលិតកម្មកម្រិតខ្ពស់ទ្វេដងផងដែរ ដែលបានបង្កើតឡើងក្នុងឆ្នាំ 2017 ពី 5 ពាន់លានដុល្លារ ទៅ 10 ពាន់លានដុល្លារ។ ខណៈការវិនិយោគនេះ នឹងជួយជំរុញការផលិតបន្ទះឈីប និងបន្តភាពជាដៃគូជាមួយ TSMC នៅក្នុងរដ្ឋ Arizona ដែលជាកន្លែងផលិតបន្ទះឈីបរបស់ Apple។ នេះក៏រួមមានការរួមការងារជាមួយក្រុមហ៊ុន Broadcom, Texas Instruments, Skyworks និង Qorvo ផងដែរ ដើម្បីពង្រីកឧស្សាហកម្មស៊ីលីកុន នៅក្នុងរដ្ឋចំនួន 12 រដ្ឋ ក្នុងសហរដ្ឋអាមេរិក។

    ទន្ទឹមនឹងនេះ Apple ក៏បានប្រកាសអំពីការវិនិយោគបន្ថែមលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទៀតផង ដោយពួកគេគ្រោងបង្កើនចំណាយលើ R&D ជិតពីរដងក្នុង 5 ឆ្នាំចុងក្រោយ។ សម្រាប់ការវិនិយោគបន្ថែមលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នេះក្រុមហ៊ុនផ្ទាល់ក៏មានគម្រោងជួលបុគ្គលិកថ្មីប្រមាណ 20,000 នាក់ ក្នុង 4 ឆ្នាំខាងមុខផងដែរ ដោយផ្តោតលើវិស្វកម្មស៊ីលីកុន, AI និង Machine Learning។ ជាការរួមចំណែកក្នុងការអប់រំ និងអភិវឌ្ឍន៍កម្លាំងពលកម្ម, Apple ក៏បានបង្កើត Apple Manufacturing Academy នៅក្នុងទីក្រុង Detroit ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍផលិតកម្មកម្រិតខ្ពស់ និងបច្ចេកវិទ្យា AI ។

    លើសពីនេះ ក្រុមហ៊ុនក៏បានពង្រីក New Silicon Initiative ដែលជាកម្មវិធីបណ្តុះបណ្តាលសិស្សសម្រាប់វិស្វកម្មស៊ីលីកុន និងការរចនាមីក្រូឈីប ដោយក្រុមហ៊ុនផ្ទាល់បានសហការជាមួយសាកលវិទ្យាល័យចំនួន 15 ។ ក្នុងនោះ Apple ក៏បានចូលរួមជាដៃគូជាមួយ មជ្ឈមណ្ឌល UCLA CEMiD ដើម្បីបណ្តុះបណ្តាលអ្នករចនាមីក្រូឈីប (Semiconductor Designers) នាពេលអនាគតផងដែរ។

    ជារួម ការវិនិយោគរបស់ Apple នេះនឹងជួយបង្កើតការងារ, ជំរុញឧស្សាហកម្មបច្ចេកវិទ្យា និងពង្រីកផលិតកម្មស៊ីលីកុនក្នុងសហរដ្ឋអាមេរិក៕

    ប្រភពៈ FoneArena

    ai Apple US
    Share. Facebook Telegram WhatsApp
    Previous Articleស្ងាត់ៗ! ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba ប្រកាសវិនិយោគជាង 52 ពាន់លានដុល្លារ ក្នុងវិស័យ AI
    Next Article ក្រុមហ៊ុន SpaceSail របស់ចិ​ន ដាក់គោលដៅផ្តួលបណ្តាញអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់លោក Elon Musk

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.