Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុន SpaceSail របស់ចិ​ន ដាក់គោលដៅផ្តួលបណ្តាញអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់លោក Elon Musk
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុន SpaceSail របស់ចិ​ន ដាក់គោលដៅផ្តួលបណ្តាញអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់លោក Elon Musk

    February 25, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បណ្តាញអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់លោក Elon Musk ត្រូវបានគេរាយការណ៏ថា កំពុងជួបនឹងការប្រកួតប្រជែងជាខ្លាំងនៅក្នុងពេលថ្មីៗនេះ ជាពិសេសពីសំណាក់ក្រុមហ៊ុន SpaceSail របស់ចិន និង Project Kuiper របស់ Amazon ។

    ពាណិជ្ជកម្ម

    ក្នុងនោះ ក្រុមហ៊ុន SpaceSail គឺជាក្រុមហ៊ុនថ្មីមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ដែលកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់រដ្ឋាភិបាលរបស់ប្រទេសចិន ដែលកំពុងរៀបចំគម្រោងពង្រីកសេវាកម្មទៅកាន់បណ្តាប្រទេសជាច្រើនដូចជា ប្រេស៊ីល និងកាហ្សាក់ស្ថាន។

    ក្នុងខែវិច្ឆិកាកន្លងទៅ SpaceSail បានចូលទីផ្សារអ៊ីនធឺណិតផ្កាយរណបនៅក្នុងប្រទេសប្រេស៊ីល ហើយនៅខែមករាថ្មីៗនេះ ពួកគេក៏បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកាហ្សាក់ស្ថានផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Project Kuiper របស់ Amazon និង Telesat របស់កាណាដាក៏កំពុងពិភាក្សាជាមួយប្រេស៊ីល ដើម្បីផ្តល់ជម្រើសថ្មីសម្រាប់បណ្តាញអ៊ីនធឺណិតល្បឿនលឿនទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

    គួរឲដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Starlink របស់លោក Elon Musk មានផ្កាយរណប (LEO) ប្រមាណ 7,000 គ្រឿងនៅលើគន្លងផែនដី ហើយគ្រោងនឹងបង្កើនដល់ 42,000 គ្រឿង នៅចុងទសវត្សរ៍នេះ។ ខណៈក្រុមហ៊ុន SpaceSail វិញគ្រោងនឹងបាញ់បង្ហោះផ្កាយរណប LEO ចំនួន 648 គ្រឿង នៅក្នុងឆ្នាំ ២០២៥ នេះ និងដាក់ពង្រាយរហូតដល់ 15,000 គ្រឿង នៅមុនឆ្នាំ 2030 ។

    គួរគូសបញ្ជាក់ថា ការដាក់គោលដៅនេះ បានបង្ហាញយ៉ាងច្បាស់ថា SpaceSail ចង់ប្រកួតប្រជែងជាមួយនឹង Starlink និងក្លាយជាគូរប្រកួតប្រជែងដ៏មានឥទ្ធិពលនៅក្នុងវិស័យនេះ ដោយចង់គ្រប់គ្រងក្នុងវិស័យអាវកាស និងបច្ចេកវិទ្យាឌីជីថល ប៉ុន្តែបញ្ហានេះបានធ្វើឲរដ្ឋាភិបាលលោកខាងលិចជាច្រើនបានបង្ហាញពីការព្រួយបារម្ភលើបញ្ហានេះ និងកំពុងពង្រឹងក្នុងការឃ្លាំមើល និងត្រួតពិនិត្យព័ត៌មានលើបណ្តាញអន្តរជាតិ៕

    ប្រភពៈ Digital Watch Observatory

    China Elon Musk satellite internet SpaceSail Starlink
    Share. Facebook Telegram WhatsApp
    Previous ArticleApple ប្រកាសវិនិយោគធំបំផុតនៅអាមេរិក មានចំនួនលើសពី 500 ពាន់លានដុល្លារ ក្នុងរយៈពេល 4 ឆ្នាំខាងមុខ
    Next Article Galaxy Z Fold 7 របស់ Samsung នឹងមានកម្រាស់ស្តើងជាងមុខ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.