ក្រុមហ៊ុនអចលនទ្រព្យថៃ Sansiri Pcl កំពុងចាប់ដៃគូជាមួយ ក្រុមហ៊ុន XSpring Digital ដើម្បីទទួលយករូបិយប័ណ្ណឌីជីថល សម្រាប់ការទូទាត់ថ្លៃផ្ទះនៅតាមគម្រោងរបស់ខ្លួន។
Browsing: ថៃ
ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក្នុងរយៈពេល ១២០ ថ្ងៃខាងមុខ។ នេះបើយោងតាមនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា…
ការនាំចេញរថយន្តទៅកាន់ប្រទេសវៀតណាម អាចរំពឹងថានឹងប្រឈមមុខនឹងរបាំងឧបសគ្គថ្មី បន្ទាប់ពីប្រទេសដែលជាអ្នកនាំចូលធំជាងគេក្នុងតំបន់អាស៊ាន សម្រាប់រថយន្តភីកអាប់ និងរថយន្តដឹកអ្នកដំណើរមកពីប្រទេសថៃ ត្រៀមនឹងអនុវត្តស្តង់ដារនៃការបំភាយថ្មី (Euro 5 emission standard) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំក្រោយ។
ការហោះហើរត្រង់រវាងទីក្រុងហុងកុង និងកោះភូកេត នឹងបន្តនៅថ្ងៃទី ២ ខែកក្កដា ស្របពេលដែលប្រទេសថៃ កំពុងព្យាយាមស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ ចំពេលកំពុងមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។
យោងតាមប្រភព័ត៌មានបានឲ្យដឹងថា សាលាក្រុងបាងកក បានអនុញ្ញាតិឲ្យកន្លែងជាច្រើនដែលមិនមានរបាយការណ៍អំពីការឆ្លងជំងឺកូវីដ១៩ បើកដំណើរការឡើងវិញពីថ្ងៃអង្គារ រួមទាំងកន្លែងស្ប៉ា និងគ្លីនិកសម្រស់ជាដើម។
កាលពីថ្ងៃអង្គារកន្លងទៅនេះ គណៈរដ្ឋមន្រ្តីថៃបានអនុម័តទឹកប្រាក់ចំនួន ៤៥ ពាន់លានបាត នៃគម្រោងដែលមានគោលបំណងដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ ខណៈប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍នេះ កំពុងតែតស៊ូជាមួយនឹងការឆ្លងវីរុសកូវីដ១៩។
រដ្ឋាភិបាលថៃបានទទូចថា ខ្លួនមានថវិកាយ៉ាងតិច ៣០០ ពាន់លានបាតទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩។
ក្រុមហ៊ុន Mitsubishi Motors Corp កំពុងតែកាត់បន្ថយការផលិតរថយន្តចម្រុះ ចំនួន ៧ ៥០០ គ្រឿងនៅក្នុងប្រទេសជប៉ុន និងប្រទេសថៃ នៅក្នុងខែមេសា ដោយសារតែកង្វះបន្ទះឈីប។
កន្លែងកម្សាន្តទាំងអស់នៅក្នុងខេត្តចំនួន ៤១ រួមទាំងទីក្រុងបាងកក នឹងត្រូវបិទទ្វារយ៉ាងហោចណាស់ពីរសប្តាហ៍ដោយសារតែករណីកូវីដ១៩ ថ្មីបានកើតឡើង និងកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។
នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅក្នុងប្រទេសថៃនឹងមកដល់ ប៉ុន្តែវានឹងប្រព្រឹត្តិទៅខុសពីរាល់ដង ជាមួយនឹងការសើច និងស្នាមញញឹម ពីការមកលេងក្រុមគ្រួសារ និងមិត្តភក្តិ ជាជាងការជះទឹក,ភ្ញៀវទេសចរកកកុញ និងការដើរទិញឥវ៉ាន់ដ៏សប្បាយរីករាយដូចឆ្នាំមុនៗ។