Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»ថៃ ថាសល់លុយ ៣០០ពាន់លានបាតទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩
    ផ្សេងៗ

    ថៃ ថាសល់លុយ ៣០០ពាន់លានបាតទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

    April 17, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រដ្ឋាភិបាលថៃបានទទូចថា ខ្លួនមានថវិកាយ៉ាងតិច ៣០០ ពាន់លានបាតទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩។

    ពាណិជ្ជកម្ម

    លោក Dechapiwat Na Songkhla នាយកការិយាល័យថវិកាជាតិថៃ បាននិយាយថា ថវិកាចំនួន ៣០០ ពាន់លានបាត អាចប្រើដើម្បីទប់ស្កាត់ការឆ្លងថ្មី បានមកពីថវិកាសារពើពន្ធឆ្នាំ ២០២១ ដែលក្នុងនោះ ៤០ ពាន់លានបាត ត្រូវបានទុកជាថវិកាកណ្តាល (central budget)។

    ក្នុងចំណោមថវិកាកណ្តាលចំនួន ៤០ ពាន់លានបាតនោះ មានចំនួន ២០ ពាន់លានបាត ត្រូវបានបម្រុងទុកសម្រាប់ការចាក់វ៉ាក់សាំង, ផ្តល់រង្វាន់ដល់បុគ្គលិកសុខាភិបាល និងការកសាងមន្ទីរពេទ្យនៅតាមមូលដ្ឋាន។

    លោក Dechapiwat បានមានប្រសាសន៍ថា “យើងនៅតែជឿជាក់ថា ថវិកាដែលយើងបានបម្រុងទុក គឺគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការផ្ទុះឡើងថ្មី ប្រសិនបើវាមិនរីករាលដាលពាសពេញប្រទេស”។

    លោក Dechapiwat បានបន្ថែមថា រដ្ឋាភិបាលទើបតែបានចំណាយត្រឹមតែ ៤ ពាន់លានបាត ទៅលើធនធានមនុស្សនិងការសាកល្បងក្នុងអំឡុងរលកទីពីរប៉ុណ្ណោះ។

    យោងតាមលោក Dechapiwat រដ្ឋាភិបាលថៃនៅតែមានកញ្ចប់ថវិកាបន្ថែមទៀត នៅក្នុងច្បាប់ថវិកាចំណាយប្រចាំឆ្នាំ (Annual Expenditure Budget Act) សម្រាប់ឆ្នាំ ២០២១ ឬថវិកាកណ្តាលក្នុងករណីមានភាពអាសន្ន ដែលត្រូវបានកំណត់ចំនួន ៩៩ ពាន់លានបាត សម្រាប់ប្រើប្រាស់ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ៕

    កូវីដ១៩ ថៃ
    Share. Facebook Telegram WhatsApp
    Previous Articleតម្លៃដីធ្លីនៅវៀតណាម កំពុងឡើងថ្លៃ ប៉ុន្តែមិនសូវមានការជួញដូរ
    Next Article LG នឹងសាងសង់រោងចក្រផលិតអាគុយឡានអគ្គិសនី ទី២ ផ្គត់ផ្គង់ឲ្យ General Motors

    Related Posts

    ខែវិច្ឆិកាកន្លងទៅនេះ ការនាំចេញរបស់ថៃធ្លាក់ចុះ ៦ភាគរយ

    December 27, 20221 Min Read

    ផ្លូវការ៖ ថៃមានភ្ញៀវទេសចរទៅលេងចំនួនប្រមាណ ១០,៩លាននាក់ក្នុងឆ្នាំនេះ

    December 23, 20221 Min Read

    សេដ្ឋកិច្ចថៃរំពឹងថាកើនឡើង ៣,៦ ភាគរយនៅឆ្នាំនេះ ហើយរំពឹងកើនដល់ ៤ភាគរយនៅឆ្នាំក្រោយ

    August 17, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.