តម្លៃដីធ្លីនៅក្នុងប្រទេសវៀតណាម បានហក់ឡើងខ្ពស់នៅតាមទីក្រុង និងតាមបណ្តាខេត្តជាច្រើន ប៉ុន្តែទិញលក់នៅឆ្នាំនេះបានធ្លាក់ចុះ ៣០ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសមុន។
ក្រសួងសំណង់របស់វៀតណាម បាននិយាយថា ចំនួននៃការទិញដីមានជិត ៣៦ ០០០ កន្លែង នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២០ ហើយវាបានធ្លាក់ចុះដល់ប្រហែល ២៥ ០០០ កន្លែង កាលពីត្រីមាសមុន។
អនុរដ្ឋមន្រ្តីក្រសួងសំណង់វៀតណាម លោក Nguyen Van Sinh បាននិយាយថា តម្លៃដីបានផ្ទុះឡើងខ្លាំងនៅជាយក្រុង Hanoi និង Ho Chi Minh, Hai Phong, ខេត្តភាគខាងជើង Quang Ninh, Bac Ninh, Bac Giang, Hoa Binh និង Phu Tho ព្រមទាំងខេត្តភាគខាងត្បូង Dong Nai និង Binh Duong ផងដែរ។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានរដ្ឋបាលដែនដីវៀតណាម បានឲ្យដឹងថាតម្លៃឡើងថ្លៃ ៣ ដងនៅ Bac Giang។ ក្នុងនោះ ខេត្ត Thai Binh និងទីក្រុង Can Tho ក៏ឡើងថ្លៃផងដែរ។
កត្តាទូទៅមួយដែលធ្វើឲ្យដីនៅកន្លែងទាំងអស់នោះឡើងថ្លៃ គឺការផ្សព្វផ្សាយពាក្យចចាមអារាមអំពីផែនការអភិវឌ្ឍន៍ ឬការតំឡើងឋានៈវាទៅជាទីក្រុង៕