ប្រទេសវៀតណាមបានកំណត់ទិសដៅកំណើន ៥ ភាគរយ នៃការនាំចេញបង្កងនៅឆ្នាំនេះ សរុបដល់ ៤ ពាន់លានដុល្លារ។
លោក Tran Dinh Luan ប្រធានមន្ទីរជលផលវៀតណាម បាននិយាយនៅឯពិព័រណ៍អន្ដរជាតិ VietShrimp Aquaculture International Fair នៅទីក្រុង Can Tho កាលពីថ្ងៃពុធថា វៀតណាមក៏កំណត់គោលដៅទិន្នផល ៩៣០ ០០០ តោន និងមានកសិដ្ឋានចិញ្ចឹមបង្កង ៧៤០ ០០០ ហិកតា ផងដែរ។
ជាមួយគ្នានេះ លោក Luan រំពឹងថា ប្រទេសវៀតណាមនឹងក្លាយជាអ្នកចិញ្ចឹមបង្កងធំជាងគេបំផុតរបស់ពិភពលោក នៅឆ្នាំ ២០៤៥ ជាមួយនឹងទិន្នផល ៤ លានតោន និងចំណែកទីផ្សារពិភពលោក ២៥ ភាគរយ។
គួរឲ្យដឹងថា បច្ចុប្បន្ននេះវៀតណាមមានកសិដ្ឋានចិញ្ចឹមបង្កង ដែលមានបច្ចេកវិទ្យាខ្ពស់ចំនួន ២០ ម៉ឺនហិកតា ហើយ ៩៥ ភាគរយនៃកសិដ្ឋានទាំងនោះ ស្ថិតនៅក្នុងខេត្តនៃទន្លេមេគង្គ គឺ Bac Lieu និង Soc Trang ដែលភាគច្រើនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបរទេស៕