កន្លែងកម្សាន្តទាំងអស់នៅក្នុងខេត្តចំនួន ៤១ រួមទាំងទីក្រុងបាងកក នឹងត្រូវបិទទ្វារយ៉ាងហោចណាស់ពីរសប្តាហ៍ដោយសារតែករណីកូវីដ១៩ ថ្មីបានកើតឡើង និងកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបិទនេះនឹងត្រូវអនុវត្ត នៅពេលដែលនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា ចុះហត្ថលេខា។
មន្ត្រីសុខាភិបាល និងមន្ត្រីសន្តិសុខ បានព្រមព្រៀងគ្នានៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ថា ការបិទនៅគ្រប់ខេត្តទាំងអស់មិនចាំបាច់ទេ។ ពួកគេបានជ្រើសរើសយកតែខេត្តដែលមានសក្តានុពល ក្នុងការរីករាលដាលប៉ុណ្ណោះ។
គួរឲ្យដឹងថា ការព្រួយបារម្ភចម្បងរបស់ពួកគេ គឺការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទថ្មី ដែលកើតមាននៅចក្រភពអង់គ្លេស ដោយករណីជាច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសថៃជាលើកដំបូង៕