ក្រុមហ៊ុន Mitsubishi Motors Corp កំពុងតែកាត់បន្ថយការផលិតរថយន្តចម្រុះ ចំនួន ៧ ៥០០ គ្រឿងនៅក្នុងប្រទេសជប៉ុន និងប្រទេសថៃ នៅក្នុងខែមេសា ដោយសារតែកង្វះបន្ទះឈីប។
Mitsubishi Motors គឺជាក្រុមហ៊ុនចុងក្រោយបង្អស់ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តជាច្រើនផ្សេងទៀត ដែលបានទទួលរងផលប៉ះពាល់ដោយកង្វះបន្ទះឈីបជាសកល ចាប់តាំងពីចុងឆ្នាំមុន។
គួរឲ្យដឹងថា ក្រុមហ៊ុនដែលជាផ្នែកមួយនៃសម្ព័ន្ធភាពត្រីភាគីជាមួយ ក្រុមហ៊ុន Nissan Motor Co និង ក្រុមហ៊ុន Renault SA របស់បារាំងនេះ នឹងកាត់បន្ថយការផលិតរថយន្តរបស់ខ្លួន នៅរោងចក្រចំនួន ៣ គឺ Aichi និង Okayama ហើយមួយទៀតគឺនៅប្រទេសថៃ។
យ៉ាណាមិញ ក្រុមហ៊ុន Mitsubishi Motors គ្រោងនឹងបង្កើនការផលិតរបស់ខ្លួនវិញ ប្រសិនបើវាអាចទទួលបានការផ្គត់ផ្គង់បន្ទះឈីបគ្រប់គ្រាន់ និងសម្រេចចិត្តនៅពេលក្រោយ អំពីអ្វីដែលត្រូវធ្វើជាមួយផលិតកម្ម ចាប់ពីខែឧសភា៕