យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Microsoft Corp គ្រោងនឹងទិញយកក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលត្រូវបានគេស្គាល់ថា ជាអ្នកជួយអភិវឌ្ឍ Software សំឡេង Siri របស់ក្រុមហ៊ុន Apple ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១៩,៧ពាន់លានដុល្លារ។
ការទិញយកក្រុមហ៊ុន Nuance Communications នេះ នឹងក្លាយជាការទិញធំជាងគេទី ២ ក្នុងប្រវត្តិក្រុមហ៊ុន Microsoft បន្ទាប់ពីការទិញយកបណ្តាញទំនាក់ទំនង LinkedIn ក្នុងឆ្នាំ ២០១៦ ។
ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួននឹងពង្រឹងផ្នែក Software និងជំនាញបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួនសម្រាប់ក្រុមហ៊ុនថែទាំសុខភាព។
អ្វីដែលគេហៅថា “Telehealth” និងការជួបគ្រូពេទ្យពីចម្ងាយ កំពុងពេញនិយមយ៉ាងខ្លាំង នៅក្នុងពេលបិទខ្ទប់ (Lockdown)។ កំណើននេះត្រូវបានគេព្យាករណ៍ថានឹងបន្តកើនឡើង បន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩៕