Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»សង្ក្រាននៅថៃឆ្នាំនេះ គ្មានការជះទឹកលេងសប្បាយដូចមុនឡើយ
    ផ្សេងៗ

    សង្ក្រាននៅថៃឆ្នាំនេះ គ្មានការជះទឹកលេងសប្បាយដូចមុនឡើយ

    April 6, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅក្នុងប្រទេសថៃនឹងមកដល់ ប៉ុន្តែវានឹងប្រព្រឹត្តិទៅខុសពីរាល់ដង ជាមួយនឹងការសើច និងស្នាមញញឹម ពីការមកលេងក្រុមគ្រួសារ និងមិត្តភក្តិ ជាជាងការជះទឹក,ភ្ញៀវទេសចរកកកុញ និងការដើរទិញឥវ៉ាន់ដ៏សប្បាយរីករាយដូចឆ្នាំមុនៗ។

    ពាណិជ្ជកម្ម

    មនុស្សជាច្រើនមិនមានគម្រោងចំណាយលុយបន្ថែមក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនោះឡើយ ដោយអ្នកខ្លះគិតអំពីការកាត់បន្ថយថវិកាសម្រាប់ថ្ងៃឈប់សម្រាករបស់ពួកគេ។

    ប្រជាជន ២៦,៥ ភាគរយក្នុងចំណោមមនុស្ស ១ ០០០ នាក់ ដែលត្រូវបានសម្ភាសដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ University of the Thai Chamber of Commerce (UTCC) បាននិយាយថា ពួកគេមានគម្រោងស្នាក់នៅផ្ទះ។

    ជាមួយគ្នានេះ UTCC រំពឹងថា សង្ក្រានឆ្នាំថ្មីមិនសូវមានភាពរីករាយទេ ប៉ុន្តែអ្នកដឹកនាំអាជីវកម្ម និងអាជ្ញាធរទេសចរណ៍របស់រដ្ឋ បាននិយាយថា ការប្រារព្ធពិធីបុណ្យនេះដោយមានគោលការណ៍សុខភាពដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ គឺប្រសើរជាងអ្វីទាំងអស់។

    យ៉ាងណាមិញ សហព័ន្ធឧស្សាហកម្មថៃ (FTI) នៅតែមានសុទិដ្ឋិនិយមអំពីសកម្មភាពតិចតួចនៅក្នុងសង្ក្រានឆ្នាំថ្មីឆ្នាំនេះ ដោយជឿថា វាអាចជំរុញឲ្យប្រជាជនចំណាយលុយកាន់តែច្រើន៕

    ថៃ
    Share. Facebook Telegram WhatsApp
    Previous Articleផ្លូវការហើយ! ក្រុមហ៊ុន LG លើកទង់ស ចាកចេញពីអាជីវកម្មស្មាតហ្វូន
    Next Article មកស្តាប់មេ Apple និយាយបែបណាខ្លះពីឡានបើកបរស្វ័យប្រវត្តិ?

    Related Posts

    ខែវិច្ឆិកាកន្លងទៅនេះ ការនាំចេញរបស់ថៃធ្លាក់ចុះ ៦ភាគរយ

    December 27, 20221 Min Read

    ផ្លូវការ៖ ថៃមានភ្ញៀវទេសចរទៅលេងចំនួនប្រមាណ ១០,៩លាននាក់ក្នុងឆ្នាំនេះ

    December 23, 20221 Min Read

    សេដ្ឋកិច្ចថៃរំពឹងថាកើនឡើង ៣,៦ ភាគរយនៅឆ្នាំនេះ ហើយរំពឹងកើនដល់ ៤ភាគរយនៅឆ្នាំក្រោយ

    August 17, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.