Browsing: Tesla

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានលក់ភាគហ៊ុនប្រហែល ៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ។

ភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Rivian ត្រូវបានកំណត់ចាប់ផ្តើមការជួញដូរនៅទីក្រុងញូវយ៉ក នៅថ្ងៃពុធ បន្ទាប់ពីរៃអង្គាសប្រាក់បានច្រើនជាង $១១,៩ពាន់លានដុល្លារ ពីអ្នកវិនិយោគ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៤,៩% បន្ទាប់ពីអ្នកប្រើប្រាស់ Twitter បានបោះឆ្នោតគាំទ្រលោក Elon Musk ឲ្យលក់ភាគហ៊ុន ១០% របស់លោក នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ ដើម្បីបង់ពន្ធ។

មេក្រុមហ៊ុន Tesla លោក Elon Musk និយាយថា គ្មានកិច្ចសន្យាណាមួយត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Hertz ឡើយ បន្ទាប់ពីក្រុមហ៊ុនរថយន្តជួលមួយនេះ បានប្រកាសកិច្ចព្រមព្រៀងដែលនាំឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla កើនលើសពី ១ទ្រីលានដុល្លារ។

ក្រុមហ៊ុនរថយន្តជួល Hertz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនអាចពង្រីកផែនការទិញរថយន្ត Tesla ដល់ Uber ដល់ ១៥០ ០០០ គ្រឿង ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ពីការចាប់ផ្តើមដំបូងចំនួន ៥០ ០០០គ្រឿង ប្រសិនបើភាពជាដៃគូរបស់ខ្លួនទទួលបានជោគជ័យ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Tesla បាន​កើន​តម្លៃទីផ្សារលើស​ចំនួន ១ ទ្រីលាន​ដុល្លារ​ កាលពី​ថ្ងៃ​ច័ន្ទ ដែល​ធ្វើ​ឲ្យក្រុមហ៊ុន​ខាងលើ​ក្លាយ​ជា​ក្រុមហ៊ុន​ទី៥ ​ឈាន​ដល់​ចំណុច​សំខាន់នេះ។

ក្រុមហ៊ុន Tesla បានប្រកាសថា ខ្លួននឹងផ្លាស់ទីស្នាក់ការកណ្តាលក្រុមហ៊ុន ពីរដ្ឋកាលីហ្វ័រញ៉ា ទៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក វិញ។

បន្ទាប់ពីគ្របដណ្តប់លើទីផ្សាររថយន្តអគ្គិសនី លោក Elon Musk មេ Tesla បានប្រកាសអំពីផែនការចុងក្រោយរបស់ខ្លួន គឺ “មនុស្សយន្ត”។

ក្រុមហ៊ុន Tesla បានរាយការណ៍អំពីការកើនឡើងនៃប្រាក់ចំណេញរបស់ខ្លួន ទោះបីជាមានកង្វះបន្ទះឈីបអេឡិចត្រូនិចនិងការកកស្ទះនៅតាមកំពង់ផែ ដែលរារាំងដល់ការផលិតក៏ដោយ។

តម្លៃនៃលុយឌីជីថល Bitcoin បានលោតឡើងហួស ៣០ ០០០ដុល្លារវិញ បន្ទាប់ពីលោក Elon Musk បាននិយាយថាក្រុមហ៊ុន Tesla ទំនងជាចាប់ផ្តើមទទួលយកវាជាការទូទាត់ឡើងវិញម្តងទៀត។