ភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Rivian ត្រូវបានកំណត់ចាប់ផ្តើមការជួញដូរនៅទីក្រុងញូវយ៉ក នៅថ្ងៃពុធ បន្ទាប់ពីរៃអង្គាសប្រាក់បានច្រើនជាង $១១,៩ពាន់លានដុល្លារ ពីអ្នកវិនិយោគ។
សូមបញ្ជាក់ឲ្យដឹងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Rivian ដែលជាគូប្រជែង Tesla នេះ មានតម្លៃ ៧៨ ដុល្លារក្នុងមួយហ៊ុន។
មិនតែប៉ុណ្ណោះ វាបានជាប់ចំណាត់ថ្នាក់ក្នុងចំណោម ការផ្តល់ជូនជាសាធារណៈដំបូងធំបំផុតទាំង ១០ (Initial Public Offerings ឬ IPO) នៅសហរដ្ឋអាមេរិក ថែមទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Rivian ទើបតែចាប់ផ្តើមចែកចាយរថយន្តភីកអាប់អគ្គិសនីដំបូងរបស់ខ្លួន ដល់អតិថិជននៅក្នុងខែកញ្ញា ថ្មីៗនេះប៉ុណ្ណោះ៕