យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានលក់ភាគហ៊ុនប្រហែល ៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ។
រឿងនេះបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានសួរ Follower នៅលើបណ្តាញសង្គម Twitter របស់លោកចំនួន ៦៣ លាននាក់ថា “តើលោកគួរតែលក់ភាគហ៊ុន ១០% នៅក្នុង Tesla ដែរឬទេ”។
គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះប្រហែល ១៦% ក្នុងរយៈពេល ២ថ្ងៃ បន្ទាប់ពីការស្ទង់មតិខាងលើបានចេញមក ពេញចិត្តឲ្យលោក Elon Musk លក់ភាគហ៊ុន។
សូមបញ្ជាក់ថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតលើពិភពលោក ជាមួយនឹងតម្លៃទីផ្សារភាគហ៊ុនច្រើនជាង ១ទ្រីលានដុល្លារទៅទៀត៕