យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្នែកមួយនៃស្ទូឌីយោ visual effects ដែលមានសហស្ថាបនិកជាអ្នកដឹកនាំភាពយន្តសញ្ជាតិនូវែលសេឡង់ ដែលធ្លាប់ឈ្នះពានរង្វាន់អូស្ការ លោក Sir Peter Jackson ត្រូវបានលក់ក្នុងតម្លៃ ១,៦ ពាន់លានដុល្លារ។
ផ្នែកមួយនៃក្រុមហ៊ុន Weta Digital ដែលបានធ្វើការលើខ្សែភាពយន្តល្បីៗជាច្រើន រួមទាំង Lord of the Rings និង Avatar កំពុងត្រូវបានទិញដោយក្រុមហ៊ុនកម្មវិធីវីដេអូហ្គេម (video games software) មួយឈ្មោះថា Unity។
គួរឲ្យដឹងថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន Unity គឺនៅពីក្រោយហ្គេមល្បីៗជាច្រើន ដូចជា Pokémon Go និង Call of Duty: Mobile ផងដែរ។
លោក Sir Peter បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាមួយគ្នា Unity និង Weta Digital អាចបង្កើតផ្លូវមួយសម្រាប់សិល្បករ មកពីគ្រប់ឧស្សាហកម្ម ដើម្បីអាចប្រើប្រាស់ឧបករណ៍ប្រកបដោយភាពច្នៃប្រឌិត និងថាមពលដ៏អស្ចារ្យទាំងនេះ”៕