នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla លោក Elon Musk បានលក់ភាគហ៊ុនចំនួន ៩៧៣ លានដុល្លារផ្សេងទៀតនៅក្នុងស្តុក ដើម្បីបង់ពន្ធ បន្ទាប់ពីឯកសារបានបង្ហាញភាគហ៊ុនរបស់ក្រុមហ៊ុនខាងលើ ស្ទុះងើបឡើងវិញក្នុងអំឡុងពេលពាណិជ្ជកម្មធម្មតា។
យោងតាមឯកសាររបស់ SEC បានបង្ហាញថា លោក Musk កាន់កាប់ភាគហ៊ុនចំនួន ២,១ លានហ៊ុន ដែលមានតម្លៃ ២,២ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃអង្គារ ហើយបានលក់ ៩៣៤ ០៩១ភាគហ៊ុន ក្នុងតម្លៃ ៩៧៣ លានដុល្លារអាមេរិក ដើម្បីបង់ពន្ធ។
គួរឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla Inc បានកើនឡើង ៤,១ ភាគរយ ស្មើនឹង ១ ០៥៤,៧៣ដុល្លារក្នុងមួយហ៊ុន ធ្វើឲ្យតម្លៃមូលធនប័ត្រទីផ្សាររបស់ Tesla ធ្លាក់ចុះប្រហែល ១៨៧ ពាន់លានដុល្លារ ចាប់តាំងពីលោក Musk ចាប់ផ្តើមលក់ភាគហ៊ុនកាលពីសប្តាហ៍មុន។
ដោយឡែក ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយទៀត គឺ Rivian បានកើនឡើង ១៥ ភាគរយ ពោលគឺកើនឡើងជាង ១២០ ភាគរយ ចាប់តាំងពីការផ្តល់ជូនជាសាធារណៈដំបូង (initial public offer) របស់វា កាលពីថ្ងៃពុធមុន៕