ក្រុមហ៊ុន Tesla បានប្រកាសថា ខ្លួននឹងផ្លាស់ទីស្នាក់ការកណ្តាលក្រុមហ៊ុន ពីរដ្ឋកាលីហ្វ័រញ៉ា ទៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក វិញ។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសពីការផ្លាស់ប្តូរនេះនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន នៅទីក្រុង Austin។
លោក Musk បានផ្តល់ហេតុផលជាច្រើនចំពោះការផ្លាស់ប្តូរនេះ ដោយប្រាប់ម្ចាស់ភាគហ៊ុនថា រោងចក្រនៅកាលីហ្វ័រញ៉ារបស់ខ្លួន “បានជាប់គាំង”។
មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមថា កាលីហ្វ័រញ៉ា ក៏ជាកន្លែងពិបាកសម្រាប់បុគ្គលិករបស់លោកក្នុងការស្វែងរកលំនៅដ្ឋានដែលមានតំលៃសមរម្យផងដែរ៕