យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Tesla បានកើនតម្លៃទីផ្សារលើសចំនួន ១ ទ្រីលានដុល្លារ កាលពីថ្ងៃច័ន្ទ ដែលធ្វើឲ្យក្រុមហ៊ុនខាងលើក្លាយជាក្រុមហ៊ុនទី៥ ឈានដល់ចំណុចសំខាន់នេះ។
ជាមួយគ្នានេះដែរ ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនឡើង ១២,៦% បន្ទាប់ពីក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងលក់រថយន្តចំនួន ១០០ ០០០ គ្រឿង ទៅឲ្យក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត Hertz។
គួរឲ្យដឹងថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃថ្លៃបំផុតលើពិភពលោក ប៉ុន្តែម៉ាកដូចជា Ford និង GM បានផលិតរថយន្តច្រើនជាង។
គួររំលឹកថា កាលពីពេលកន្លងទៅនេះ មានតែក្រុមហ៊ុន Apple, Microsoft, Amazon និង Alphabet ប៉ុណ្ណោះ ដែលបានឈានដល់ការវាយតម្លៃទីផ្សារ ១ ទ្រីលានដុល្លារបែបនេះ៕