Browsing: ថៃ

ប្រទេសថៃ នឹងមិនបោះជំហានថយក្រោយពីផែនការបើកប្រទេសឡើងវិញនោះទេ បើទោះបីជាមានភាពមិនប្រាកដប្រជា អំពីប្រភេទជំងឺកូវីដ១៩ ថ្មី “អូមីក្រុង” ក៏ដោយ ខណៈក្រសួងទេសចរណ៍ និងកីឡាថៃ ក៏នឹងស្នើឲ្យមានការបន្ធូរបន្ថយបន្ថែមទៀត លើការលក់គ្រឿងស្រវឹងចាប់ពីពេលរសៀល ដើម្បីលើកអារម្មណ៍រីករាយឡើងវិញ។

អភិបាលក្រុងបាងកក បាននិយាយកាលពីថ្ងៃចន្ទថា ភោជនីយដ្ឋានដែលបំពេញតាមស្តង់ដារគ្រប់គ្រងជំងឺ អាចបម្រើគ្រឿងស្រវឹងរហូតដល់ម៉ោង ១១ យប់ ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ ហើយម្ចាស់ហាងស្រាអាចប្តូរទីតាំងរបស់ពួកគេទៅជាភោជនីយដ្ឋាន ប្រសិនបើពួកគេចង់បើកឡើងវិញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរថៃ Thai Airways International (THAI) ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៥១,១ ពាន់លានបាត ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១។

ក្រុមហ៊ុន Thai Oil Plc (TOP) ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសថៃ ជឿជាក់ថា តម្រូវការក្នុងស្រុកសម្រាប់ឥន្ធនៈបានចាប់ផ្តើមត្រឡប់ទៅកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ១៩ វិញហើយ លើកលែងតែឥន្ធនៈយន្តហោះ ដែលគេរំពឹងថានឹងត្រលប់មកធម្មតាវិញ នៅចុងឆ្នាំក្រោយ។

ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកធំៗរបស់ប្រទេសថៃ ដូចជា Lazada, Shopee និង JD Central បានឃើញកំណើនគួរឱ្យកត់សម្គាល់ នៅក្នុងប្រតិបត្តិការនៃទិវាទិញទំនិញ 11.11 Shopping Festival របស់ពួកគេនៅឆ្នាំនេះ ដែលជំរុញដោយអតិថិជនឌីជីថលថ្មី និងការផ្សព្វផ្សាយខ្លាំងដើម្បីជំរុញការចំណាយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនថាមពលដ៏ធំរបស់ប្រទេសថៃ គឺ PTT Pcl និងក្រុមហ៊ុនប្រភេទ Startup លើអាជីវកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិន មានឈ្មោះថា Hozon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃ។

ប្រតិបត្តិករទេសចរណ៍នៃកោះភូកេត ប្រទេសថៃ រំពឹងថា ការបើកដំណើរការឡើងវិញរបស់ប្រទេសនេះ នឹងជួយកសាងសន្ទុះសម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិចំនួន ១ លាននាក់ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២២។

ឧបនាយករដ្ឋមន្ត្រីថៃបាននិយាយកាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកា ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងធ្លាក់ចុះនៅឆ្នាំ ២០២១ នេះដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែវាអាចកើនឡើងវិញដល់ ៥ ទៅ ៦ ភាគរយនៅឆ្នាំ ២០២២ ប្រសិនបើមិនមានការផ្ទុះឡើងថ្មីទេ។

អ្នកដំណើររាប់ម៉ឺននាក់ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសថៃ ខណៈដែលប្រទេសនេះបើកឱ្យភ្ញៀវទេសចរចូលវិញ បន្ទាប់ពីរយៈពេល ១៨ ខែ នៃការរឹតបន្តឹង ដោយសារតែជំងឺកូវីដ១៩។

នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យបញ្ចប់បម្រាមគោចរនៅក្នុងខេត្តចំនួន ១៧ រួមទាំងទីក្រុងបាងកក ចាប់ពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ ដើម្បីគាំទ្រដល់ការបើកប្រទេសឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ នៅថ្ងៃទី ១ ខែវិច្ឆិកា។