ប្រតិបត្តិករទេសចរណ៍នៃកោះភូកេត ប្រទេសថៃ រំពឹងថា ការបើកដំណើរការឡើងវិញរបស់ប្រទេសនេះ នឹងជួយកសាងសន្ទុះសម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិចំនួន ១ លាននាក់ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២២។
លោក Bhummikitti Raktaengam ប្រធានសមាគមទេសចរណ៍កោះភូកេត បាននិយាយថា “ការកក់ទុកក្នុងខែវិច្ឆិកា បានកើនឡើង ២០% ខណៈពេលដែលកត្តាផ្ទុកសម្រាប់ជើងហោះហើរអន្តរជាតិមួយចំនួន ក៏នឹងកើនឡើងដល់ ៨០% ដោយសារច្បាប់ធ្វើដំណើរតិចជាងមុន សម្រាប់ប្រទេសដែលមានហានិភ័យទាប និងរដូវរងា” ។
នាពេលបច្ចុប្បន្ននេះ ជើងហោះហើរអន្តរជាតិចំនួន ៨២៥ ពីក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៧ គ្រោងនឹងមកដល់កោះភូកេត ក្នុងខែវិច្ឆិកា ធៀបនឹងជើងហោះហើរចំនួន ៥៦២ ពីក្រុមហ៊ុនអាកាសចរណ៍ចំនួន ១១ នៅក្នុងខែតុលា។
ដោយសន្មតទៅលើស្ថានភាពបច្ចុប្បន្ន ដែលកំពុងនៅតែស្ថិតក្រោមការគ្រប់គ្រងក្នុងអំឡុងរដូវរងារ ខណៈពេលដែលអ្នករស់នៅភូកេតភាគច្រើនទទួលបានវ៉ាក់សាំង ពួកគេបានព្យាករណ៍ថា កោះភូកេតនឹងស្វាគមន៍អ្នកធ្វើដំណើរ ១ លាននាក់ ឬ ៤០% នៃចំនួន ៣ លាននាក់ ដែលធ្លាប់មាននៅក្នុងត្រីមាសទីមួយ នៃឆ្នាំ ២០១៩៕