ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកធំៗរបស់ប្រទេសថៃ ដូចជា Lazada, Shopee និង JD Central បានឃើញកំណើនគួរឱ្យកត់សម្គាល់ នៅក្នុងប្រតិបត្តិការនៃទិវាទិញទំនិញ 11.11 Shopping Festival របស់ពួកគេនៅឆ្នាំនេះ ដែលជំរុញដោយអតិថិជនឌីជីថលថ្មី និងការផ្សព្វផ្សាយខ្លាំងដើម្បីជំរុញការចំណាយ។
ប្រទេសថៃ បានមើលឃើញអតិថិជនឌីជីថលថ្មីចំនួន ៩លាននាក់ គិតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ ២០២០ ដល់ឆមាសទី១ នៃឆ្នាំ ២០២១ នេះ ។
ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ៥៩ លាននាក់នៅក្នុងប្រទេសថៃ មាន ៤២ លាននាក់ បានក្លាយទៅជាអ្នកប្រើប្រាស់ឌីជីថល ដែលត្រូវបានកំណត់ថាជាអ្នកដែលចូលរួមក្នុងប្រតិបត្តិការអនឡាញ។ នេះបើយោងតាមសមាគមពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសថៃ (Thailand E-commerce Association)។
យោងតាម Lazada ចំនួនអ្នកប្រើប្រាស់ថ្មីនៅក្នុងទិវា 11.11 ក្នុងឆ្នាំ ២០២១ បានកើនឡើង ១២០% បើធៀបនឹងព្រឹត្តិការណ៍កាលពីឆ្នាំមុន។ ផលិតផលដែលលក់បានជោគជ័យបានកើនឡើង ២០០% ហើយអ្នកលក់ដែលរកបានច្រើនជាង ១០០ ០០០ បាត បានកើនឡើង ៣០០% ឯណោះ។
Lazada បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម៉ាកយីហោកំពូលៗនៅក្នុង LazMall ដែលជាម៉ាកយីហោផ្តោតលើម៉ាកល្បីរបស់ Lazada ក្នុងរយៈពេលពីរម៉ោងដំបូងនៃទិវា 11.11 គឺ Sabina, MamyPoko និង BabyLove៕