ក្រុមហ៊ុន Pegatron Corp ដែលជាអ្នកតម្លើងឧបករណ៍ឲ្យក្រុមហ៊ុន Apple, Microsoft និង Sony គ្រោងនឹងបង្កើនការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម សម្រាប់ការផលិតគ្រឿងអេឡិចត្រូនិច ក្នុងទំហំទឹកប្រាក់សរុបចំនួន ១០១ លានដុល្លារ។
Browsing: Apple
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុន Apple បានបើកយុទ្ធនាការដើម្បីប្រឆាំងនឹងផែនការរបស់លោក Tim Cook ដែលចង់ឲ្យបុគ្គលិកវិលត្រឡប់ទៅធ្វើការនៅការិយាល័យវិញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនApple ចង់ឲ្យបុគ្គលិករបស់ខ្លួនវិលត្រឡប់ទៅធ្វើការការិយាល័យវិញនៅខែកញ្ញានេះ។
កាលពីពេលថ្មីៗនេះមានការលើកឡើងថា នាឡិការដៃ Apple Watch Series 7 នឹងធ្វើការអភិវឌ្ឍន៌ចំណុចពិសេសចំនួន ២ធំៗ។ ការផ្លាស់ប្តូរសំខាន់ដំបូងនោះគឺការរចនាថ្មីសន្លាងទាំងស្រុង។ កាលពីឆ្នាំមុនអ្នកវិភាគ Apple លោក Ming-Chi Kuo បាននិយាយថានាឡិកាដៃ Apple Watch ឆ្នាំ ២០២១ នឹងត្រូវបានរចនារូបរាងឡើងវិញ។…
លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានពណ៌នារថយន្តបើកបរស្វ័យប្រវត្តិថា ជាការប្រកួតដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួន ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ ដោយកាសែត The New York Times។
ក្រុមហ៊ុន Apple នឹងពង្រីកទៅប្រទេសវៀតណាម នូវកម្មវិធីមួយដែលផ្តល់ជូនហាងជួសជុលឯករាជ្យ នូវលទ្ធភាពទទួលបានគ្រឿងបន្លាស់ពិតប្រាកដពីខ្លួន។
ក្រុមហ៊ុន Apple Inc កំពុងត្រៀមខ្លួនចូលរួមក្នុងគម្រោងថ្មី ដើម្បីជំរុញការនាំចេញផលិតផលកុំព្យូទ័ររបស់ឥណ្ឌា ដោយគ្រោងនឹងនាំយកការផលិតថេប្លេត iPad ទៅប្រទេសអាស៊ីខាងត្បូងមួយនេះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple Inc បានទាក់ទងទៅក្រុមហ៊ុនរថយន្ត Nissan Motor Co Ltd ក្នុងប៉ុន្មានខែថ្មីៗនេះ អំពីគម្រោងរថយន្តបើកបរស្វ័យប្រវត្ដិរបស់ខ្លួន ប៉ុន្តែកិច្ចចរចាបានបញ្ចប់ បន្ទាប់ពីមានការខ្វែងគំនិតគ្នាលើម៉ាកយីហោ។
Apple បានវ៉ាដាច់ VinSmart ក្លាយជាយីហោស្មាតហ្វូនធំជាងគេទី ៤ ក្នុងប្រទេសវៀតណាម នៅត្រីមាសទី ៤ នៃឆ្នាំ ២០២០ ខណៈការលក់ iPhone 12 បានកើនឡើង។
បើយោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តកូរ៉េ Kia បានឈានដល់ចំណុចកំពូលបំផុតមួយ បើគិតចាប់តាំងពីឆ្នាំ ១៩៩៨ មក កាលពីថ្ងៃពុធ ដោយឈានដល់ ៩៧ ៧០០ វ៉ុន (៨៧,៧០ ដុល្លារ) ក្នុងមួយហ៊ុន បន្ទាប់ពីមានរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន Apple កំពុងតែឈានដល់កិច្ចព្រមព្រៀងដ៏ធំមួយជាមួយក្រុមហ៊ុនរថយន្តខាងលើ ដើម្បីផលិតរថយន្តអគ្គិសនី។