របត់បច្ចេកវិទ្យា មិនមែនជារឿងធម្មតានោះទេ ត្បិតការផ្លាស់ប្ដូរខុស អាចអន្តរាយ បាត់ប្រជាប្រិយភាព និងបាត់បង់ចំណូល ប៉ុន្ដែជំហាន ៣ ដ៏ទាំងនេះរបស់ Apple មិនត្រឹមតែដើរត្រូវ កើបលុយ និងមានគេធ្វើតាមថែមទៀតផង។
១. ឆ្នាំ២០១៦ Apple ដករន្ធដោតកាស 3.5mm ចេញពី iPhone 7 & 7 Plus ដែលអ្នកមិនអាចសាកថ្មបណ្ដើរស្ដាប់កាសបណ្ដើរទៀតឡើយ ហើយរឿងនេះបង្កភាពចម្រូងចម្រាសយ៉ាងខ្លាំងលើវេទិកាបច្ចេកវិទ្យា។ ប៉ុន្ដែតំណាលគ្នា Apple បញ្ចេញកាសឥតខ្សែ AirPod សម្រាប់ iPhone ជំនាន់ថ្មី ហើយកាសនេះ ក៏ក្លាយទៅជាកាសឥតខ្សែ ដែលលក់ដាច់បំផុតនៅលើពិភពលោក។
ហើយក្រោយៗមក ក្រុមហ៊ុនស្មាតហ្វូនល្បីៗឯទៀត ក៏ចាប់ផ្ដើមដករន្ធដោតកាសចេញពីស្មាតហ្វូនរបស់ខ្លួន ជាបន្តបន្ទាប់ តាមជំហានរបស់ Apple។
២. ឆ្នាំ២០២០ Apple ដកដុំសាកចេញពីប្រអប់ iPhone ការដកដុំសាកនេះគឺដើម្បីការពារបរិស្ថាន ត្បិតបន្ថយការផលិត ហើយម្យ៉ាងអ្នកប្រើ iPhone ស្រាប់ក៏មានដុំសាករួចស្រេចទៅហើយ និងជាកាត់បន្ថយតម្លៃរបស់ iPhone 12 មិនឱ្យខ្ពស់ផងដែរ។ ទង្វើនេះក៏ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងផងដែរ។
ក្នុងពេលតំណាលគ្នា Apple ក៏បញ្ចេញដុំសាកថ្មីមិនប្រើខ្សែ MagSafe។ ដោយក្នុងឆ្នាំដដែល Apple មិនបានប្រកាសពីចំណូលអំពីការលក់គ្រឿង Accessory របស់ខ្លួនឡើយ ប៉ុន្ដែបើយោងទៅតាម លោក Patrick Moorhead ដែលជាអ្នកស្រាវជ្រាវបច្ចេកវិទ្យាជាន់ខ្ពស់នៅស្ថាប័ន Moor Insights & Strategy បានប៉ាន់ស្មានថា ប្រាក់ចំណូលពីការលក់ Accessory ទាំងនោះ គឺប្រមាណពី ១០០ ទៅ ២០០ លានដុល្លារ នៅឆ្នាំ ២០២០។
ការដកដុំសាកនេះ ត្បិតថារងការរិះគន់ ប៉ុន្ដផ្ទុយទៅវិញ ក្រុមហ៊ុនធំជាងច្រើនបានចម្លងយុទ្ធសាស្ត្រនេះពី Apple ជាបន្តបន្ទាប់៕