កន្លងមក មានដំណឹងចចាមជាច្រើនពីប្រភពធំៗនិងគួរឱ្យទុកចិត្តពី iPhone 16 Pro និង 16 Pro Max ដូចនេះនឹងសង្ខេបខ្លីៗដូចមានតទៅនេះ៖
១. អេក្រង់ធំជាងមុន គឺខ្នាត 6.3-inch និង 6.9-inch ខណៈ iPhone 15 Pro និង 15 Pro Max មានអេក្រង់ខ្នាតតូចជាងនេះ គឺ 6.1-inch និង 6.7-inch។
២. ប៊ូតុងថតរូប Capture Button គេរំពឹងថាវានឹងនៅក្រោមប៊ូតុង Power។
៣. លែនទូលាយថត 0.5x នឹងឡើងទំហំដល់ 48-megapixel Ultra Wide។
៤. Support Wi-Fi 7 អាចឱ្យ iPhone ញ្ជូននិងទទួលទិន្នន័យ 2.4GHz, 5GHz និង 6GHz ក្នុងពេលដំណាលគ្នា។ ជាលទ្ធផលវាមានល្បឿន Wi-Fi កាន់តែលឿន latency កាន់តែទាប។ Wi-Fi 7 ត្រូវបានគេរំពឹងថា នឹងផ្តល់នូវល្បឿនផ្ទេរទិន្នន័យខ្ពស់បំផុតលើសពី 40 Gbps ដែលជាការកើនឡើង x4 លើ Wi-Fi 6E ។
៥. បន្ទះឈីប A18 Pro ត្រូវបានគេរំពឹងថានឹងត្រូវបានផលិតឡើងជាមួយនឹងខ្នាត 3nm ដែលមានអក្សរកាត់ N3E។ ពាក្យចុងកន្ទុយនេះ សំដៅលើ ខ្នាតឈីប ជាជំនាន់ទីពីររបស់ ក្រុមហ៊ុនផលិតឈីប TSMC ត្បិតវាមានតម្លៃទាបជាង និងបានបង្កើនទិន្នផលជា បើធៀបនឹងដំណើរការ ឈីបខ្នាត 3nm ជំនាន់ទី 1 របស់ TSMC គឺ N3B ដែលជាឈីប A17 Pro បានបំពាក់លើ iPhone 15 Pro។
៦. 5G Advanced ដោយបំពាក់ម៉ូឌឹម Snapdragon X75 របស់ក្រុមហ៊ុន Qualcomm សម្រាប់ការតភ្ជាប់ 5G កាន់តែលឿន និងមានប្រសិទ្ធភាពជាងមុន ដោយនេះជាជំហាន គេមើលឃើញថា ជាដំណាក់កាលបន្ទាប់នៃ 5G និងជាការវិវត្តន៍ឆ្ពោះទៅរក 6G ផងដែរ។
៧. កម្រិត 5x optical zoom នឹងមានលើគ្រប់ម៉ូឌែល iPhone 16 Pro ខណៈលែន 5x optical zoom ធ្លាប់មានតែលើម៉ូឌែល iPhone 15 Pro Max តែប៉ុណ្ណោះ៕