ដើម្បីត្រៀមប្រារពពិធីបុណ្យ Halloween ចុងឆ្នាំនាប៉ែកអឺរ៉ុប, Caviar ដែលក្រុមហ៊ុនកែច្នៃគ្រឿងអលង្ការ និងប្រើប្រាស់សារធាតុកម្រ បំពាក់លើសម្ភារៈបច្ចេកវិទ្យាដ៏ល្បីរបស់រុស្ស៊ី បានយក iPhone 15 Pro និង 15 Pro Max ទៅបំពាក់ បំណែកនៃអាចម៍ផ្កាយ Murchison មានអាយុកាលប្រមាណ ៧ពាន់លានឆ្នាំ ដែលជាសារធាតុចាស់បំផុតនៅលើផែនដីនាពេលបច្ចុប្បន្ន ដោយឱ្យឈ្មោះវាថា iPhone ទាំងនេះថា UFO collection។
ចំពោះការឌីហ្សាញទាំងនេះ Caviar បានប្រើអាចម៍ផ្កាយពីព្រះចន្ទ និងភពព្រះអង្គារ បន្ថែមដោយមាស ២៤ការ៉ាត់ ទីតាញ៉ូមកម្រិតអាវកាសចរណ៍ និងដែកអ៊ីណុកផងដែរ។ ចំពោះតម្លៃដាក់លក់ វាចាប់ពី ៧៩១០ ដុល្លារឡើងទៅ។
គួរបញ្ជាក់ថា Murchison គឺជាអាចម៍ផ្កាយដែលបានធ្លាក់នៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ១៩៦៩ ដែលមានអាយុប្រហែល ៧ពាន់លានឆ្នាំ ដែលអាយុកាលនេះ គឺច្រើនជាងផែនដី និងប្រព័ន្ធព្រះអាទិត្យ ៤.៥៤ ពាន់លានឆ្នាំទៅតទៀត។ ហើយវាក៏ធ្វើឱ្យ បំណែកអាចម៍ផ្កាយនេះ ជាសម្ភារៈចាស់បំផុតនៅលើផែនដីនាពេលបច្ចុប្បន្ន៕