មានមតិខ្លះលើកឡើងថាអេក្រង់ iPhone រាងស្លេក មិនដិតនិងឱ្យពណ៌ខ្លាំងដូចអេក្រង់ស្មាតហ្វូនដទៃ។ កុំឱ្យឆ្ងល់ច្រើន ថ្ងៃនេះយើងសូមចែករំលែកគន្លឹះខ្លី ដាក់ Filter លើអេក្រង់ iPhone ដាក់ឱ្យពណ៌ដិត ស្រាល ឬសខ្មៅតាមចិត្តចង់។
វិធីធ្វើ៖
– បើកកម្មវិធី Settings > Accessibility > Display & Text Size
– ចុចបើក Smart Invert និង Classic Invert សម្រាប់ស្ទាយពណ៌បញ្ជ្រាស់
– ឬជ្រើសយក Color Filters > ជ្រើសរើសតាមចិត្តចង់
– ត្រង់ចំណុច Color Tint គឺអាចកំណត់ពណ៌ស្ដើង ឬស្រាល
– ការកំណត់ផ្សេងៗ អាចបិទវិញបានដើម្បីឱ្យអេក្រង់វិលទៅសភាពដើម៕