បើអ្នកជាហ្វេ iPad Air កន្លងមកនឹងដឹងហើយថា ម៉ូឌែលមានអេក្រង់មិនដល់ ១១អ៊ិញ នោះទេ គឺត្រឹម ១០,៩អ៊ិញ និងជាប្រភេទ LCD ថែមទៀតផង។ ប៉ុន្ដែថ្មីៗនេះ ប្រភពពី DigiTimes បានអះអាងថា Apple កំពុងធ្វើការលើ iPad Air ជាមួយអេក្រង់ធំជាងមុន ១២,៩អ៊ិញ ដែលមានលេខកូដសម្គាល់ identifiers J537 និង J538 ដែលមួយជាអេក្រង់ ១២,៩អ៊ិញ និងមួយទៀតខ្នាត ១១អ៊ិញដូចរាល់ដង។
ទោះអេក្រង់នឹងធំដូចទៅនឹងទំហំ iPad Pro ប៉ុន្ដែ Apple នឹងបំពាក់ត្រឹមអេក្រង់ LCD ដោយមិនប្រើអេក្រង់ដល់កម្រិត mini-LED នោះឡើយ។
យ៉ាងណាក៏ដោយ បើ iPad Air មានខ្នាតអេក្រង់ ១២,៩អ៊ិញ វានឹងក្លាយជា iPad បំពេញការងារដ៏ប្រសើរមួយ ត្បិតវាមានអេក្រង់ធំ ហើយបន្ទះឈីបក៏ខ្លាំងថែមទៀត ព្រោះ iPad Air 5 ដែលចេញកាលពី ឆ្នាំ២០២២ បំពាក់បន្ទះឈីប Apple M1 រួចទៅហើយ ដូចនេះបើចេញម៉ូឌែលអេក្រង់ធំ វានឹងបំពាក់ឈីបថ្មី ដែល Apple បានប្រើកន្លងមកគឺ Apple M2 នឹងធ្វើឱ្យម៉ូឌែល Air កាន់តែខ្លាំង ដល់ម៉ូឌែល Pro៕