បើរំលឹកវិញ កាលពីឆ្នាំ២០២២ ក្រុមហ៊ុន T-Mobile និង SpaceX បានចូលរួមសហការគ្នា ដើម្បីបង្កើតការតភ្ជាក់ផ្កាយរណបមកកាន់ទូរសព្ទចល័ត តាមរយៈបណ្តាញផ្កាយរណប Starlink របស់ មហាសេដ្ឋី Elon Musk។
យោងតាមរបាយការណ៍ថ្មីមួយ ក្រុមហ៊ុន SpaceX កំពុងបង្កើនកាលវិភាគ បាញ់បង្ហោះផ្កាយរណបរបស់ខ្លួន ដើម្បីទទួលបានផ្កាយរណបឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីដំណើរការឆ្នាំនេះ និងឆ្នាំក្រោយ។ ក្នុងនោះការបាញ់បង្ហោះ គឺចុងឆ្នាំមានចំនួន ១០០ និងឆ្នាំក្រោយ ប្រមាណជា ១៤៤ នៃបេសកកម្មបាញ់បង្ហោះ។
យ៉ាងណាបណ្ដាញអ៊ិញធឺណិតផ្កាយរណបនេះ បើតាមការសន្យ នាឆ្នាំ២០២៤ ទូរសព្ទចល័តអាចត្រឹមទាក់ទងសារជាអក្សរសិនប៉ុណ្ណោះ ហើយនៅឆ្នាំ២០២៥ ទើបវិវឌ្ឍដល់ល្បឿន satellite LTE 2Mbps។
ក្នុងនោះដែនគ្រប់ដណ្ដប់ផ្កាយរណប គឺមាននៅលើដី បឹង និងទឹកឆ្នេរសមុទ្រតែប៉ុណ្ណោះ ប្រសិនបើអ្នកចង់បានអ៊ីនធឺណិតនៅកណ្តាលមហាសមុទ្រ ចាំបាច់ត្រូវចុះឈ្មោះ សម្រាប់សេវាកម្មពិសេសរបស់ Starlink ។
គួរបញ្ជាក់ថា ផ្កាយរណបអ៊ិនធឺណិត Starlink ក្រៅពីសហការជាមួយ T-Mobile គឺសហការជាមួយជុំវិញពិភពលោក ដូចជាបណ្ដាប្រទេសអូស្ត្រាលី, កាណាដា, ជប៉ុន, នូវែលសេឡង់ និងប្រទេសស្វីស៕