បើអ្នកធ្លាប់ដាក់ Wallpaper ប្រភេទ Photo Shuffle សម្រាប់ប្ដូររូបថតទៅមកស្វ័យប្រវត្តិ លើកំណែ iOS 17 ចាស់ៗរាងពិបាកបន្ដិច ដែលមិនអាចជ្រើសម្ដងមួយអាល់ប៊ុម គឺត្រូវចុចរើសមួយៗ រាងថាំចិត្តបន្តិច និងរើសតាមការកំណត់របស់ iOS បែបប្រភេទសត្វ ធម្មជាតិអីចឹងទៅ។ ប៉ុន្ដែក្នុងកំណែអាប់ឌែត iOS 17.1 បញ្ហាមួយនេះ ងាយជាងមុន លឿន មិនសាំញ៉ាំចុចរើសរូបម្ដងមួយៗដូចមុន។
មកដឹងវិធីធ្វើ៖
– លើផ្ទៃ lock screen > សង្កត់ឱ្យជាប់ដើម្បីចូលមុខងារ Wallpaper > ចុចសញ្ញាបូក ដើម្បីបង្កើត Wallpaper ថ្មីមួយ
– ចុចលើ Photo Shuffle > ចុចលើ Album ដែលជាមុខងារថ្មី បន្ទាប់មករើសអាល់ប៊ុមដែលអ្នកបានបង្កើត
– បន្ទាប់មក អាចកំណត់ផ្សេងៗទៀតតាមតម្រូវការ ដូចជារប្ដូរម៉ូតថ្ងៃខែ និងកំណត់ Widget ផ្សេងៗផងដែរ៕