បច្ចុប្បន្នគណនី Gmail ត្រូវបានគេយកទៅបង្កើតគណនី Facebook, Instagram ឬ Telegram ជាដើម។ ម៉ោះហើយការប្រើនេះ បើ Gmail មិនសុវត្ថិភាពនោះទេ គេអាចនឹង Reset Password នោះគណនីផ្សេងៗរបស់អ្នកនឹងរងគ្រោះជាបន្តបន្ទាប់។
ដូចនេះ ការកំណត់ឱ្យសុវត្ថិភាពខ្ពស់នៃ Gmail ជារឿងចាំបាច់ ទី១ គប្បីកំណត់ សោសុវត្ថិភាពពីរជាន់ Two-Factor Authentication ទី២ ប្រើលេខសម្ងាត់កម្រិតខ្ពស់ មានអក្សរ លេខ និមិត្តសញ្ញាបញ្ចូលគ្នា ទី៣ ប្រើលេខទូរសព្ទអម ដើម្បី Verify ពេល Log in ម្ដងៗ។
ដូចនេះ បើការពារត្រឹមកម្រិតនេះរួចរាល់ គណនីអ្នកនឹងមិនងាយរងគ្រោះពី អ្នកវាយប្រហារតាមអ៊ិនធឺណិតនោះឡើយ៕