Browsing: វៀតណាម

ក្រុមហ៊ុនផលិតរថយន្តរបស់ឆេក Skoda គ្រោងនឹងសាងសង់រោងចក្រនៅខេត្ត Quang Ninh ភាគខាងជើង ប្រទេសវៀតណាម ហើយរំពឹងថា នឹងចាប់ផ្តើមផលិត និងនាំចេញរថយន្តនៅឆ្នាំ ២០២៣ តែម្តង។

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចរបស់វៀតណាម Mobile World ត្រៀម​ចូលប្រឡូកក្នុងទីផ្សារ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ទីផ្សារ​ក្រៅ​ប្រទេស​ទី២ ​របស់​ខ្លួន​ បន្ទាប់​ពី​បាន​បង្កើត​ហាង​នៅ​កម្ពុជា​ កាល​ពី ៥ឆ្នាំ​មុន។

តម្លៃមាសរបស់វៀតណាម បានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ កាលពីថ្ងៃអង្គារ ដោយសារតែការកើនឡើងនៃភាពតានតឹងអន្តរជាតិ ជុំវិញស្ថានភាពអ៊ុយក្រែន-រុស្ស៊ី។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិចរបស់កូរ៉េខាងត្បូង Samsung Electro-Mechanics Co Ltd នឹងវិនិយោគទឹកប្រាក់ចំនួន ៩២០ លានដុល្លារ នៅក្នុងរោងចក្រផលិតរបស់ខ្លួន នៅភាគខាងជើងប្រទេសវៀតណាម។

ក្រុមហ៊ុន​ឥណ្ឌា​មួយ​គ្រោង​នឹង​វិនិយោគលុយចំនួន ១០ ទៅ ១២ ពាន់​លាន​ដុល្លារ​ ក្នុង​ការ​សាងសង់​សួន​ឧស្សាហកម្ម​ឱសថ​ស្ថាននៅ​ខេត្ត Hai Duong ភាគ​ខាងជើងប្រទេសវៀតណាម។

ចំណែកទីផ្សាររបស់ iPhone នៅក្នុងប្រទេសវៀតណាម បានកើនឡើងពី ៤ ភាគរយក្នុងឆ្នាំ ២០២០ ដល់ ៩ ភាគរយកាលពីឆ្នាំមុន ដែលធ្វើឱ្យវាក្លាយជាអ្នកលក់ស្មាតហ្វូនធំជាងគេទី ៥ នៅក្នុងប្រទេសនេះ។

ផ្លូវល្បឿនលឿន Chau Doc – Can Tho – Soc Trang ត្រូវបានស្នើឡើងដើម្បីចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២៣ ជាមួយនឹងការវិនិយោគសរុបចំនួន ៤៤,៣ ទ្រីលានដុង ឬ ១,៩៥ ពាន់លានដុល្លារ។

ក្រុមហ៊ុនតាក់ស៊ី Vinasun របស់ប្រទេសវៀតណាម បានបញ្ឈប់បុគ្គលិកជាង ២ ៥០០ នាក់ រួមទាំងអ្នកបើកបរ ១ ៨០០ នាក់ផ្សេងទៀត កាលពីឆ្នាំមុន ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដែលបណ្តាលឲ្យអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំង។

ក្រុមហ៊ុនស្រាបៀរដ៏ធំបំផុតរបស់វៀតណាម Sabeco បាននិយាយថា ប្រាក់ចំណេញក្រោយពន្ធបានធ្លាក់ចុះជាង ១ទ្រីលានដុង (៤៤៣ លានដុល្លារ) កាលពីឆ្នាំមុន មកត្រឹម ៣,៩៣ ទ្រីលានដុង ដែលជាចំនួនទាបបំផុត ចាប់តាំងពីវាត្រូវបានទិញយកដោយមហាសេដ្ឋីថៃ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកលក់បន្តស្របច្បាប់ធំៗនូវ iPhone នៅក្នុងប្រទេសវៀតណាម បានបញ្ឈប់ការនាំចូល iPhone 12 Pro និង 12 Pro Max ដើម្បីជំរុញការលក់ iPhone 13។