ចំណែកទីផ្សាររបស់ iPhone នៅក្នុងប្រទេសវៀតណាម បានកើនឡើងពី ៤ ភាគរយក្នុងឆ្នាំ ២០២០ ដល់ ៩ ភាគរយកាលពីឆ្នាំមុន ដែលធ្វើឱ្យវាក្លាយជាអ្នកលក់ស្មាតហ្វូនធំជាងគេទី ៥ នៅក្នុងប្រទេសនេះ។
បើយោងតាម Counterpoint Research បាននិយាយនៅក្នុងរបាយការណ៍មួយថា កំណើន ១១៩ ភាគរយ នៃចំនួនលក់ iPhone គឺខ្ពស់បំផុតសម្រាប់ម៉ាកយីហោណាៗទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ Apple ស្ថិតនៅពីក្រោយ Samsung (៣៤ ភាគរយ), OPPO (១៩ ភាគរយ), Xiaomi (១៣ ភាគរយ) និង vivo (១១ ភាគរយ) ។
របាយការណ៍ដដែលបាននិយាយថា កំណើនយ៉ាងខ្លាំងនៃផលិតផល Apple ត្រូវបានគេមើលឃើញនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២១ ជាមួយនឹងការលក់កើនឡើងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំ។ វាគឺជាពេលដែលក្រុមហ៊ុន Apple បានដាក់បង្ហាញ iPhone 13។
កាលពីឆ្នាំមុន ដោយទាញយកអត្ថប្រយោជន៍ពីការកើនឡើងនៃតម្រូវការ ហាងជាច្រើនត្រូវបានបង្កើតឡើងនៅក្នុងប្រទេសវៀតណាម ដើម្បីលក់ផ្តាច់មុខផលិតផល Apple ដូចជា FPT’s F.Studio, TopZone និង Lazada Apple Flagship Stores៕