វិនិយោគិន និងជាមហាសេដ្ឋីវ័យចំណាស់ លោក George Soros បានទិញភាគហ៊ុនជិត ២០លានចំណែក នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Rivian Automotive Inc។
ភាគហ៊ុនចំនួន ១៩ ៨៣៥ ៧៦១ ចំណែក ដែលមានតម្លៃប្រហែល ២ពាន់លានដុល្លារអាមេរិកនោះ បានធ្វើឲ្យក្រុមហ៊ុន Soros Fund Management ក្លាយជាអ្នកវិនិយោគដ៏លេចធ្លោបំផុតនៅក្នុងក្រុមហ៊ុន Rivian។
គួរឲ្យដឹងថា Rivian ដែលមានភាគហ៊ុន ២០ភាគរយគ្រប់គ្រងដោយក្រុមហ៊ុន Amazon.com Inc ត្រូវបានគេរំពឹងថា នឹងផ្តល់ឲ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចនេះ នូវរថយន្តដឹកទំនិញអគ្គិសនីច្រើនជាង ១០០ ០០០ គ្រឿងឯណោះ។
គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្ត Rivian បានចែកចាយម៉ូដែល R1T ដំបូងដល់អតិថិជននៅក្នុងខែកញ្ញាឆ្នាំមុន ប៉ុន្តែការកើនឡើងនៃផលិតកម្មមានភាពយឺតយ៉ាវ។ ខណៈពេលនេះ ក្រុមហ៊ុន Rivian មានបំណងបង្កើនការផលិតរថយន្តភីកអាប់ R1T អគ្គិសនីទាំងអស់របស់ខ្លួន ហើយគ្រោងនឹងបង្កើតចំនួន ២០០ គ្រឿងក្នុងមួយសប្តាហ៍៕