ក្រុមហ៊ុន Siam Cement Group ដែលជាកម្មសិទ្ធិរបស់ថៃ បានរាយការណ៍ពីការកើនឡើង ៣២ ភាគរយនៃប្រាក់ចំណូល ដល់ ១,៥២ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ជាមួយគ្នានេះដែរ ប្រាក់ចំណូលត្រីមាសទី៤ របស់ SCG បានកើនឡើង ៤៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
សរុបមក ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណេញជាង ១,៤ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៣៨ ភាគរយ លើប្រាក់ចំណូល ១៦,៥ពាន់លានដុល្លារ ដែលកើនឡើង ៣៣ភាគរយ ដោយសារការកើនឡើងតម្លៃនៃផលិតផលគីមីឥន្ធនៈ ក៏ដូចជាទិន្នផល។
លោក Roongrote Rangsiyopash ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SCG បាននិយាយថា អាជីវកម្មទទួលបានផលចំណេញពីការរួមបញ្ចូល ESG ដែលជាការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ដំណោះស្រាយថែទាំសុខភាព៕