យោងតាមឯកសារគណៈរដ្ឋមន្ត្រីចិន បានបង្ហាញកាលពីថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ថា ប្រទេសចិនកំពុងមានគោលដៅសម្រាប់ទិន្នផលសាច់ចំនួន ៨៩ លានតោននៅឆ្នាំ ២០២៥ ដែលកើនឡើងជាមធ្យមប្រចាំឆ្នាំ ២,៨ ភាគរយពីចំនួន ៧៧,៥ លានតោន ដែលផលិតក្នុងឆ្នាំ ២០២០។
ផលិតកម្មសាច់ជ្រូក នឹងនៅមានស្ថិរភាពប្រហែល ៥៥ លានតោន។ នេះយោងតាមឯកសារគណៈរដ្ឋមន្ត្រីចិនដដែល។
ឯកសារនេះ ជាផែនការរយៈពេល ៥ឆ្នាំដើម្បីធ្វើទំនើបកម្មកសិកម្ម តាមផែនការដែលបានចេញផ្សាយកាលពីខែមុន សម្រាប់ការអភិវឌ្ឍវិស័យបសុសត្វក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
វាបាននិយាយថា តម្លៃទិន្នផលនៃឧស្សាហកម្មចិញ្ចឹមជ្រូកនឹងកើនឡើងដល់ជាង ១,៥ ទ្រីលានយន់ (២៣៦ ពាន់លានដុល្លារ) ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីបន្ធូរបន្ថយការប្រែប្រួលនៃផលិតកម្ម និងស្ថិរភាពការផ្គត់ផ្គង់។
ក្នុងនោះដែរ សាច់បសុបក្សីនឹងឡើងដល់ ២២ លានតោន, សាច់គោនឹងឡើងដល់ ៦,៨ លានតោន និងសាច់ចៀម នឹងឡើងដល់ ៥ លានតោន៕