យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកលក់បន្តស្របច្បាប់ធំៗនូវ iPhone នៅក្នុងប្រទេសវៀតណាម បានបញ្ឈប់ការនាំចូល iPhone 12 Pro និង 12 Pro Max ដើម្បីជំរុញការលក់ iPhone 13។
គួរឲ្យដឹងថា iPhone 12 Pro Max ដែលជាម៉ូដែល iPhone លក់ដាច់បំផុតនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន ឥឡូវនេះត្រូវបានប្រកាសថា “អស់ស្តុក” នៅលើគេហទំព័រនៃបណ្តាញអ្នកលក់រាយធំៗ ក្នុងប្រទេសខាងលើ។
ប្រភពខាងលើដដែលបាននិយាយថា iPhone 12 Pro និង 12 Pro Max ត្រូវបានលក់អស់ហើយ ខណៈអ្នកលក់បន្តមិនមានគម្រោងនាំចូលបន្ថែមទៀតទេ។
ទោះបីជានៅតែមានតម្រូវការខ្ពស់សម្រាប់ iPhone 12 Pro និង 12 Pro Max នៅក្នុងប្រទេសវៀតណាមក៏ដោយ អ្នកទិញភាគច្រើនឥឡូវនេះមានតែជម្រើសក្នុងការទិញទូរសព្ទមួយទឹក ឬថែមលុយយក iPhone 13 ប៉ុណ្ណោះ៕