យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការលក់ផលិតផលរបស់ក្រុមហ៊ុន Apple បានកើនឡើងនៅក្នុងរដូវកាលទិញទំនិញបុណ្យណូអែលដ៏សំខាន់ ទោះបីជាមានឧបសគ្គដោយសារតែកង្វះមីក្រូឈីបជាសកលក៏ដោយ។
ក្នុងនោះការលក់ iPhone បានកើនឡើង ១១% ដល់កំណត់ត្រា ១២៣,៩ពាន់លានដុល្លារ ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ដែលលើសពីការព្យាករណ៍។
មិនតែប៉ុណ្ណោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងច្រើនជាង ៤% នៅក្នុងការជួញដូរ after-hours trade ដោយរបាយការណ៍បានបង្ហាញថា ការកើនឡើងចំនួនលក់របស់ក្រុមហ៊ុនកំពុងបន្ត ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺរាតត្បាត។
គួរឲ្យដឹងថា ក្រុមហ៊ុន Apple បានមើលឃើញការទិញកើនឡើងខ្ពស់ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ នេះ ដោយសារមនុស្សចំណាយពេលច្រើនលើអ៊ីនធឺណិត។
សូមបញ្ជាក់ផងដែរថា តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានឈានដល់ដំណាក់កាលសំខាន់មួយ ចំនួន ៣ទ្រីលានដុល្លារ នៅដើមខែមករា៕